
ភ្នំពេញៈ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ មេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខំឲ្យនារីម្នាក់ ធ្វើការវះកាត់ និងបង្ខាំងស្ដ្រីជាម្ដាយនៅក្នុងមន្ទីរពេទ្យវ៉ិកតូរៀ ដើម្បីបង្ខំអោយបង់លុយថ្លៃវះកាត់ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងហើយ។
បុរសជនជាតិចិននេះឈ្មោះ លី ហ្ស៊ី អាយុ៣៧ឆ្នាំ។ ព្រះរាជអាជ្ញាអមតុលាការកំពុងសាកសួរជនសង្ស័យរូបនេះ។

ចំណែកអ្នកមិនពាក់ព័ន្ធផ្សេងទៀត រួមទាំងលោកស្រី សៀង សុគន្ធ ដែលជាអ្នកឈរឈ្មោះអោយមន្ទីរពេទ្យ ត្រូវបានដោះលែងឲ្យត្រឡប់ទៅវិញអស់ហើយ។

No comments:
Post a Comment