ឃាត់ខ្លួន​មនុស្ស២នាក់ ដែលអាជ្ញាធរ​អះអាងថា​បានរារាំងដល់​ប្រតិបត្តិការ របស់​សមត្ថកិច្ច​ក្នុងការកាយ​ព្រំដីមិនឲ្យ​មានការចូលកាន់កាប់បន្ត ដីតំបន់ការពារប្រភព​ទឹកក្បាលឆាយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

ឃាត់ខ្លួន​មនុស្ស២នាក់ ដែលអាជ្ញាធរ​អះអាងថា​បានរារាំងដល់​ប្រតិបត្តិការ របស់​សមត្ថកិច្ច​ក្នុងការកាយ​ព្រំដីមិនឲ្យ​មានការចូលកាន់កាប់បន្ត ដីតំបន់ការពារប្រភព​ទឹកក្បាលឆាយ

អាយឌីអូឡូជីញ៉ូស

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បើតាមមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា ក្នុងពេលដែលគណបញ្ជាការឯកភាពខេត្តចុះកាយព្រំការពារដីអនុក្រឹត្យក្បាលឆាយ ស្ថិតនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលអាជ្ញាធរអះអាងថាបានរារាំងដល់ប្រតិបត្តិការ របស់សមត្ថកិច្ចក្នុងការកាយព្រំដីមិនអោយមានការចូលកាន់កាប់បន្ត ដីតំបន់ការពារប្រភពទឹកក្បាលឆាយ។

ជនសង្សយ័ទាំង០២នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ ឆាយ រ័ត្ន ភេទប្រុស អាយុ ៤៥ឆ្នាំ ទីលំនៅក្រុមទី៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ ទេព សុផា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាសមាជិកសមាគមអភិវឌ្ឍដើម្បីកម្ពុជា ទីលំនៅ ក្រុម១៨ ភូមិ១ សង្កាត់១ ក្រុង- ខេត្តព្រះសីហនុ ។

បើតាមលោកស្រ៊ុន ស្រ៊ន់អភិបាលរងខេត្តព្រះសីហនុ ដែលដឹកនាំកម្លាំងគណបញ្ជាការឯកភាពខេត្តចុះធ្វើការងារនេះមានប្រសាសន៍ថា ជនសង្សយ័ទាំង០២នាក់អាជ្ញាធរនឹងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

វីដេអូករណីខាងលើនេះ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here