មហាជន​ខេត្តព្រះសីហនុ វិភាគថា ៖ រដូវវស្សា ២០១៩នេះ តំបន់ធ្លាប់លិច​ត្រឹមជង្គង់ អាចឡើង​ដល់ចង្កេះ ខណៈ​ម្ចាស់កម្មសិទ្ធិដី​ដែលអាជ្ញាធរ​ថាសុទ្ធតែមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយកំពុងចាក់ដីដំណើរការសាងសង់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

មហាជន​ខេត្តព្រះសីហនុ វិភាគថា ៖ រដូវវស្សា ២០១៩នេះ តំបន់ធ្លាប់លិច​ត្រឹមជង្គង់ អាចឡើង​ដល់ចង្កេះ ខណៈ​ម្ចាស់កម្មសិទ្ធិដី​ដែលអាជ្ញាធរ​ថាសុទ្ធតែមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយកំពុងចាក់ដីដំណើរការសាងសង់

អាយឌីអូឡូជីញ៉ូស

ក្រុងព្រះសីហនុ៖ បើតាមលោកពូ ហ៊ុយ ប៊ុនឡេង បានលើកឡើងនៅមុននេះបន្តិចថា មានការវិភាគពីមហាជនថា តំបន់ទំនាបមួយចំនួនដែលធ្លាប់លិចទឹកពេលមានភ្លៀងម្តងៗនៅក្នុងក្រុងព្រះសីហនុកន្លងមក នារដូវវស្សាឆ្នាំ២០១៩ នេះ កន្លែងដែលធ្លាប់លិចត្រឹមជង្គង់អាចឡើងដល់ត្រឹមចង្កេះ។

កំពុងចាក់ដី ដើម្បីសាងសង់សំណង់ផ្សេងៗ

ការវិភាគរបស់មហាជននេះបានបន្តថា បន្ទាប់ពីតំបន់ស្តុករំដោះទឹកភ្លៀងនៅក្នុងសង្កាត់លេខ៤ ពិសេសនៅប៉ែកខាងក្រោមមន្ទីរពេទ្យចំការចេក និងនៅប៉ែកខាងក្រោមផ្លូវLVជាដើម ត្រូវបានម្ចាស់កម្មសិទ្ធិដីដែលអជ្ញាធរអះអាងថា សុទ្ធតែមានបណ្ណ័កម្មសិទ្ធិជាលក្ខណៈប្រពន្ធ័ត្រឹមត្រូវអស់ហើយនោះ កំពុងចាក់ដីបំពេញដើម្បីដំណើរការសាងសង់សំណង់ផ្សេងៗ មិនមានសេសសល់កន្លែងស្តុក ឬរំដោះទឹកភ្លៀងទៀតទេ ក្នុងនោះបើតាមពលរដ្ឋដែលរស់នៅម្តុំប៉ែកខាងក្រោមផ្លូវLVអះអាងថា នារដូវប្រាំងឆ្នាំនេះ ចរន្តទឹកកំពុងហូរបញ្ច្រាស់តាមប្រឡាយពីប៉ែកខាងក្រោម មកប៉ែកខាងលើវិញដោយសារតែចរន្តទឹកចាល់មិនមានផ្លូវទឹកហូរបន្តទៅប៉ែកខាងក្រោមបាន។

សកម្មភាពចុះពិនិត្យមើល

ករណីនេះ មហាជនបានលើកឡើងថា ប្រសិនបើគ្រប់ភាគី ទាំងស្ថាបន័រដ្ឋនិងផ្នែកឯកជន(ម្ចាស់កម្មសិទ្ធិដី) មិនជួបប្រាស្រយ័ រិះរកវិធីដោះស្រាយរួមគ្នា ដូចជាខាងម្ចាស់កម្មសិទ្ធិដីដែលកំពុងចាក់ដីបំពេញត្រូវអនុវត្តន៍គោលការណ៍អ្វីខ្លះ ហើយខាងអជ្ញាធរនឹងត្រូវរៀបចំប្រពន្ធ័រំដោះទឹកបែបណាខ្លះនោះទេ ប្រាកដណាស់ជំនន់ទឹកភ្លៀងនឹងគំរាមកាន់តែធ្ងន់ធ្ងរបំផុតនារដូវវស្សាឆ្នាំនេះ៕

មហាជន​ខេត្តព្រះសីហនុ វិភាគថា ៖ រដូវវស្សា ២០១៩នេះ តំបន់ធ្លាប់លិច​ត្រឹមជង្គង់ អាចឡើង​ដល់ចង្កេះ ខណៈ​ម្ចាស់កម្មសិទ្ធិដី​ដែលអាជ្ញាធរ​ថាសុទ្ធតែមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ហើយកំពុងចាក់ដីដំណើរការសំណង់
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here