មិនបានប៉ុន្មានផង ឆ្លាមប៉ារ៉ា ជាប់មងបាត់ ប៉ុន្តែពលរដ្ឋល្អ បានដោះលែងវិញ ព្រមទាំងជិះឲ្យទស្សនាទៀតផង (គួរឲ្យស្រលាញ់មែនទែន) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

មិនបានប៉ុន្មានផង ឆ្លាមប៉ារ៉ា ជាប់មងបាត់ ប៉ុន្តែពលរដ្ឋល្អ បានដោះលែងវិញ ព្រមទាំងជិះឲ្យទស្សនាទៀតផង (គួរឲ្យស្រលាញ់មែនទែន)

អាយឌីអូឡូជីញ៉ូស

កាលពីម្សិលមិញ ២៥ ខែ​មករា​ គ.ស​២០១៩​ នៅ​តំបន់កោះ​កូន​ ស្ថិត​ក្នុង​សង្កាត់​/ក្រុ​ង​កោះរ៉ុង​សន្លឹម​ ខេត្ត​ព្រះសីហនុ​ ភ្ញៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញវត្តមានបាឡែន បាណន់គង្គីក់ ដែលជាត្រីកម្របានឃើញ បង្ហាញវត្តមានយ៉ាងដូចច្នេះ។

ប៉ុន្មានមិនបានប៉ុន្មានផងស្រាប់តែ ទៅជាប់មងអ្នកនេសាទទៅវិញ ប៉ុន្តែពលរដ្ឋល្អដែលជាអ្នកនេសាទ បានដោះលែងត្រីបាឡែន បាណន់គង្គក់ពេលជាប់មងនេះ ឲ្យមានសេវីភាពឡើងវិញ។

ពេលឆ្លាមប៉ារ៉ាជាប់មង

នេះអាចបញ្ជាក់ឲ្យឃើញថា ពលរដ្ឋរបស់ប្រទេសកម្ពុជាយើងភាគច្រើន ស្រឡាញ់មច្ឆាសមុទ្រកម្របែបនេះណាស់ ដោយមិនសម្លាប់ឡើយ 🇰🇭🇰🇭។

បើតាមលោកនេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុថ្លែងថា ត្រីនេះជាប្រភេទបាឡែន បាណន់គង្គីក់ (ឈ្មោះពីដូនតា) ឬឆ្លាមប៉ារ៉ា(ឈ្មោះហៅក្រៅ) ឈ្មោះជាភាសាអង់គ្លេស Whale Shark នៅក្នុងអំបូរ Rhincodontidae និងជាត្រីស្លូតមិនកាចសាហាវនោះទេ ៕

សូមបញ្ជាក់ថា លោក ​នេន ​ចំរើន​ បានប្រាប់​ទៅ​សហគមន៍​ និង​ប្រជា​នេសាទ​ទាំងអស់ ​គឺ​ហាម​នេសាទ ​និង​យាយី​ទៅ​លើ​ត្រី​បាឡែន​នេះ​ដាច់​ខាត​ ព្រោះវាជា​ប្រភេទ​ត្រីកម្រ ​និង​ស្លូត​បូត​ណាស់ ​ដែល​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​នេសាទ ​ឬ​ចាប់​ឡើយ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here