នោះ! សូមជ្រាបជាព័ត៌មាន អគ្គស្នងការនគរបាលជាតិ​ ហាមដាច់ខាតមិនឲ្យ​មន្ត្រីនគរបាលអគ្គិភ័យ ដើរលក់បំពង់ពន្លត់អគ្គិភ័យឲ្យ​ប្រជាពលរដ្ឋ ឬទាមទារកម្រៃ​សេវាផ្សេងៗឡើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 19, 2019

នោះ! សូមជ្រាបជាព័ត៌មាន អគ្គស្នងការនគរបាលជាតិ​ ហាមដាច់ខាតមិនឲ្យ​មន្ត្រីនគរបាលអគ្គិភ័យ ដើរលក់បំពង់ពន្លត់អគ្គិភ័យឲ្យ​ប្រជាពលរដ្ឋ ឬទាមទារកម្រៃ​សេវាផ្សេងៗឡើយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៩នេះ អគ្គស្នងការនគរបាលជាតិ​ បាន​ចេញសេចក្ដីណែនាំ មិនអនុញ្ញាតឲ្យ​មន្ត្រីនគរបាលអគ្គិភ័យអាជីព ដើរលក់បំពង់ពន្លត់អគ្គិ​ភ័យ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី-ខេត្ត ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះនោះឡើយ។

រូបតំណាង

យោងតាមទំព័រហ្វសប៊ុកផ្លូវការ (Facebook Page) របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានឲ្យ​ដឹងថា សូមជម្រាបជូនសាធារណជនគ្រប់រាជធានី/ខេត្ត ឲ្យ​បានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីណែនាំលេខ (០១២ ស.ណ.ន) ដល់មន្តីនគរបាលអគ្គិភ័យអាជីព នូវការមិនអនុញ្ញាតឲ្យ​ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលដ្ឋាន គ្រប់រាជធានី /ខេត្ត ដើរលក់បំពង់ពន្លត់អគ្គិភ័យ ឬទាមទារកម្រៃ​សេវាផ្សេងៗ ពីប្រជាពលរដ្ឋតាមខ្នងផ្ទះ (គ្មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិ ដែលតម្រូវលើថ្លៃសេវានោះទេ)។

ឧទាហរណ៍​ ៖ ថ្លៃប័​ណ្ណ ឬតែម បិទលើបំពង់ពន្ល់អគ្គិ​ភ័យ ដូចបានភ្ជាប់លើវិក័យបត្រ មិនត្រឹមត្រូវខាងក្រោមនេះ។

ករណីប្រជាពលរដ្ឋគ្រប់មូលដ្ឋានបានជួបករណីនេះ សូយរាយការណ៍​មក នាយកដ្ឋាន ឬអគ្គស្នងការដ្ឋាននគរបាលជាតិ តាមយៈលេខ 117 ឬលេខ 078705705៕

សេចក្ដីណែនាំ
សេចក្ដីណែនាំ (ត)
វិក័យបត្រដែលលក់កន្លងមក
វិក័យបត្រដែលលក់កន្លងមក
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here