លោក អេង ឆៃអ៊ាង អតីតបក្សប្រឆាំង បានឯកភាពឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ក្នុងឆ្នាំ២០១៩ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

លោក អេង ឆៃអ៊ាង អតីតបក្សប្រឆាំង បានឯកភាពឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ ក្នុងឆ្នាំ២០១៩

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ លោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានអះអាងថា គណៈកម្មាធិការចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ បានសម្រេចឯកភាពគ្នាចំនួន៥ចំណុច ដើម្បីរៀបចំឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញ នៅពេលខាងមុខនេះ តែទោះជាយ៉ាងនេះក្តី ការប្រកាសឯកភាពនេះ មិនទាន់មានការបញ្ជា​ក់ពេលវេលាច្បាស់លាស់យ៉ាងណានោះទេ។

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massa chusetts) សហរដ្ឋអាមេរិក បានលើកឡើងប្រធានបទចំនួនបី រួមមាន ទី១.​ពិនិត្យស្ថានការណ៍នយោបាយនៅកម្ពុជា ទី២. រៀបចំសកម្មភាពសម្រាប់គណបក្ស សម្រាប់រយៈពេលបីខែខាងមុខ និងទី៣. កិច្ចពិភាក្សាផ្សេងៗ។

លោក អេង ឆៃអ៊ាង

លោកបន្តថា កិច្ចប្រជុំក៏មានការចួលរួមពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅប្រទេសកាណាដា ថ្នាក់ដឹកនាំនៅសហរដ្ឋអាមេរិក ព្រមទាំងបើកការចូលរួមផ្តល់មតិពីអ្នកគាំទ្រ តាមរយៈស្កាយផងដែរ។

លោកបន្តថា កិច្ចប្រជុំក៏បានបដិសេធចំពោះសម្ដីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលយកគណបក្សសង្គ្រោះជាតិ ធ្វើជាចំណាប់ខ្មាំង​នយោបាយជាមួយសហគមន៍អឺ​រ៉ុប។ ហើយគណបក្សសង្គ្រោះជាតិ បានគាំទ្រចំពោះចំណាត់ការរបស់សហគមន៍អឺ​រ៉ុប ក្នុងការជំរុញ និងស្ដារ​លទ្ធិប្រជាធិបតេយ្យដំណើរឡើងវិញ។

លោក សម រង្សី

សូមជម្រាបថា កិច្ចប្រជុំដឹកនាំដោយលោក​ សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយមានអ្នកចូលរួមមានលោកស្រី មួរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អតីតអនុប្រធាន លោក ឡុង រី មន្ត្រីជាន់ខ្ពស់គណបក្ស លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ និងមន្ត្រីមួយចំនួនទៀត៕

កិច្ចប្រជុំ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here