លោកវិល្លាម​នឹងស្រាវជ្រាវ​ករណីគ្រួសារ​និយមក្នុងស្ថាប័ន​រដ្ឋម្ដងមួយៗ​ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋទូទៅ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 15, 2019

លោកវិល្លាម​នឹងស្រាវជ្រាវ​ករណីគ្រួសារ​និយមក្នុងស្ថាប័ន​រដ្ឋម្ដងមួយៗ​ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋទូទៅ

អាយឌីអូឡូជីញ៉ូស

ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានលើកឡើងថា ករណីបកអាក្រាត និងរកវិធានការចំពោះការបង្កេីតគ្រួសារនិយមក្នុងអគ្គនាយកដ្ឋានសវនកម្ម របស់លោក ធឹម សុផា គ្រាន់តែជាការចាប់ផ្ដេីមតែប៉ុណ្ណោះ ។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៩នេះ លោកបានបន្ថែមឲ្យដឹងបន្តថា ៖

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក នឹងបន្តស្រាវជ្រាវ បកអាក្រាត រួមទាំងរកវិធានការបន្តទៀតលើករណីក្រុមគ្រួសារនិយមនេះក្នុង អគ្គនាយកដ្ឋាន នាយកដ្ឋាន មន្ទី ការិយាល័យ នានាដែលជាមុខងារសាធារណៈថ្នាក់ មន្ត្រីបច្ចេកទេស «មិនមែនមន្ត្រីនយោបាយ» ក្រោមចំណុះក្រសួង និងស្ថាប័នផ្សេងៗទៀត ដេីម្បីធានាបាននូវតម្លាភាព សមភាព ដល់ពលរដ្ឋទូទៅ ដែលមានបំណងប្រឡងចូលបំរេីការងាររដ្ឋ ។

សូមគូសបញ្ជាក់ថា មុខងារសាធារណៈរបស់រដ្ឋ ចាប់ពីឋានៈអគ្គនាយកចុះក្រោម មិនមែនជាមុខតំណែងនយោបាយឡេីយ , មុខតំណែងទាំងនេះពលរដ្ឋមានសិទ្ធក្នុងការប្រលងចូលក្របខ័ណ្ឌនានាតាមសមត្ថភាពរៀងៗខ្លួន ។

ការបង្កេីត ពូជនិយម គ្រួសារនិយម សែឡាយនិយម ក្នុងមុខងារសាធារណៈថ្នាក់បច្ចេកទេស ជាការបិទឱកាសពលរដ្ឋទូទៅនិងផ្ដល់ឱកាសសម្រាប់តែខ្លួនឯង ពូជឯង ដែលករណីទាំងនេះមិនត្រូវគួរអោយលេីកលែងសោះឡេីយ នៅនីតិកាលទី៦នេះ ករណីនេះទាំងជាហេតុនាំអោយមានអំពេីពុករលួយជាប្រព័ន្ធ និងបញ្ហាស្មុគស្មាញជាច្រេីនទៀត ។

លំហរនៃលទ្ធិប្រជាធិបតេយ្យល្អបំផុតគឺការបេីកឱកាសអោយពលរដ្ឋបានចូលរួមបំរេីការងាររដ្ឋ ដេីម្បីបញ្ចេញសមត្ថភាពជួយដល់ប្រទេសជាតិតាមចំនេះដឹងរៀងៗខ្លួនក្នុងបុព្វហេតុចូលរួមជាមួយគ្នាដោយសាមគ្គីភាពក្នុងការកសាងសង្គម ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ស្វាគមន៍ពិសេសចំពោះការផ្ដល់ព័ត៌មានទាក់ទងនិងករណីគ្រួសារនិយម ពូជនិយមនេះ ដោយក្ដីរីករាយ និងធានាជូននូវ «រក្សាការសំងាត់បំផុត»

ចូលរួមលុបបំបាត់ចោល វប្បធម៌ «កូនអញ គ្នាអញទោះមិនចេះក៏ជាប់ កូនគេប្រលងចង់ងាប់ទោះត្រូវជាប់ក៏ធ្លាក់»

សម្ដេចតេជោ និងលោកវិល្លាម
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here