មើមខ្ទឹមសប្រមាណ ២៥តោន នាំចូលពីចិន​មានសារធាតុគីមី ត្រូវដុតបំផ្លាញចោលទាំងស្រុង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 31, 2019

មើមខ្ទឹមសប្រមាណ ២៥តោន នាំចូលពីចិន​មានសារធាតុគីមី ត្រូវដុតបំផ្លាញចោលទាំងស្រុង

អាយឌីអូឡូជីញ៉ូស

នៅព្រឹកថ្ងៃទី៣១ ខែមករា ២០១៩ កាំកុងត្រូលសាខាខេត្តព្រះសីហនុ រៀបចំដុតកំទេចមើមខ្ទឹមសប្រមាណ ២៥តោន ​នាំ​ចូល​ពី​ប្រទេស​ចិន ដែលដកហូតបាននៅមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅទីលានចាក់សំរាម ស្រុកព្រៃនប់ ក្រោយ​រក​ឃើញ​ថា​មាន​ផ្ទុក​សារធាតុ​គីមី បណ្ដាល​ឱ្យ​ខូច​សុខភាព​ប្រជា​ពលរដ្ឋ​ដែល​ទិញ​យក​ទៅ​បរិភោគ ។

ខ្ទឹមសដែលខូចគុណភាព

ខ្ទឹម​ស​ដែល​ខូច​គុណភាព​ទាំងនេះ ​អាច​បង្ក​ជា​ជំងឺ​ជា​ច្រើន​ដល់​ពលរដ្ឋ​ខ្មែរ ​ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ​ក្អួត ​រាគ ញ័រ​ដៃ​ញ័រ​ជើង ប្រកាច់ ​និង​ពិបាក​ដក​ដង្ហើម​ជា​ដើម និងលើស​ពី​នេះ​ទៅ​ទៀត ​ប្រសិន​បើ​មាន​ករណី​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ថែម​ទៀត​ផង៕

ខ្ទឹមសដែលខូចគុណភាព
ខ្ទឹមសដែលខូចគុណភាព
ខ្ទឹមសដែលខូចគុណភាព
ខ្ទឹមសដែលខូចគុណភាព
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here