មិនដឹងថាហៅ “ចោរ”​ ឬ​ “ជនឆ្លៀតឱកាស” ទេ ថតច្បាស់ប៉ុនហ្នឹងហើយ ទទួលទូរស័ព្ទនិយាយហើយ មិនយកមកឲ្យ​ នៅឌឺទៀត! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 22, 2019

មិនដឹងថាហៅ “ចោរ”​ ឬ​ “ជនឆ្លៀតឱកាស” ទេ ថតច្បាស់ប៉ុនហ្នឹងហើយ ទទួលទូរស័ព្ទនិយាយហើយ មិនយកមកឲ្យ​ នៅឌឺទៀត!

អាយឌីអូឡូជីញ៉ូស

កាលពីម្សិលមិញលោក គីម ដារ៉ា ដែលជាអ្នកនិយាយបណ្ដុំបណ្ដាល លើកទឹកចិត្ត តាមបណ្ដាញសង្គម ជួបរឿងស៊យមួយ ក្រោយញ៉ាំអីរួចភ្លេចទូរស័ព្ទដៃ iPhone x មួយគ្រឿង ហើយត្រូវបានជនឱកាសនិយមឃើញ ក៏យកទុក និងមិនព្រមឲ្យវិញ ទោះបីជាថតឃើញច្បាស់ក៏ដោយ ទើបលោកសម្រេចបង្ហោះវីដេអូឡើង ដោយនិយាយរៀបរាប់ថា៖

ថាមិនចង់មានរឿងទេ​ មានចេតនាយកទូរស័ព្ទខ្ញុំទៅហើយ​ អោយតែយកមកសងវិញ​ ខ្ញុំមិនថាអីទេ​ ថែមទាំងជូនសគុណទៀត! តែបងចិត្តសឿងមិនយកមកអោយហើយ​ នៅឌឺទៀត! លោកបងអ្នកបងថាបើដោះសីុមខ្ញុំបាត់​ ក៏ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចនឹងបងដែរមែនទេ? អូខេ! ខ្ញុំមិនដឹងទៅធ្វើអីបងទេ​ អញ្ចឹងមានតែផុសវីដេអូពួកបងចែកគេឯងមើលហើយ។ ឥឡូវសុំបង្ហាញមុខបងប្រុសបងស្រីអោយសាធារណជនមើលបន្តិច​ ដើម្បីបង្កាការបាត់របស់មានតម្លៃគេនៅថ្ងៃក្រោយ!

កាលពីរសៀលថ្ងៃអាទិត្យ​ ទី២០​ ខែមករា​ ឆ្នាំ២០១៩ ម្សិលមិញនេះ​ វេលាម៉ោង២រសៀល​ ពួកខ្ញុំ២នាក់ប្តីប្រពន្ធបានទៅញាំុអីនៅផ្សារទំនើបស្ទឹងមានជ័យ​ ជាន់ខាងលើ​ (ជាន់រោងកុន)។ តែចៃដន្យក៏ភ្លេចទូរស័ព្ទ​ iPhone X ១គ្រឿងនៅលើតុ​ ហើយរឹតតែចៃដន្យគឺ​ បានអ្នកអង្គុយញាំុអីក្បែរហ្នឹង២នាក់ស្រីប្រុស
ដែលជាភ្ញៀវដូចគ្នាយកទៅទុកអោយ​ តែទុកដោយអត់ព្រមសងវិញនោះឡើយ។ ហ្នឹងសំណាងហើយបានម្ចាស់ហាងចិត្តល្អ​ ឆែកកាមេរ៉ាអោយមើលទៅឃើញ​ ក៏សុំគេថតឃ្លីបនេះចេញមកគ្រាន់ជាផស្តុតាង។

ពេលខ្ញុំខលទៅពីល្ងាច​ អ្នកដែលយកទូរស័ព្ទទៅកិកកុកថាស្អែកព្រឹកចាំយក​ ឥលូវគេដេក​ គេមិនយកអោយទេ​ ហើយទោះខ្ញុំទៅយកដល់កន្លែងក៏មិនព្រម។ ខលទៅតាំងពីម៉ោង៥-៨​ យប់​ បងឯងដេកថ្មើហ្នឹងបង? ហើយបើរវល់ដេកណាស់​ រកពេលអោយម្ចាស់គេវិញមិនបានទេ​ បងឯងប្រឹងយកទូរស័ព្ទខ្ញុំទៅធ្វើស្អី?​ បងឯងថាខ្លួនអត់បានលួចទេ​ ចុះអាហ្នឹងគេហៅអីវិញ? រើសបាន? ហើយបើរើសបានហើយមិនយកអោយម្ចាស់គេវិញនោះ​ ទាំងដែលអាចហៅម្ចាស់គេអោយមកយករបស់គេបាន​ អាហ្នឹងគេហៅអីដែរ? ជនឆ្លៀតឱកាស? ខ្ញុំមិនដឹងថាគួរហៅអ្នកឯងរបៀបម៉េចទេ​ ដែលសំខាន់អ្នកមានចេតនាយកទូរស័ព្ទខ្ញុំ។ ក្នុងពេលនោះអ្នកក៏អាចប្រាប់ម្ចាស់ហាងបាន​ រឺស្រែកហៅខ្ញុំអោយត្រលប់មកវិញតែបន្តិចក៏បានដែរ​ តែអ្នកជ្រើសរើសយកវាទុក។​ អញ្ចឹងចង់ហៅថា​ "ចោរ"​ រឺ​ "ជនឆ្លៀតឱកាស"​ រឺជាអ្វីផ្សេង​ ទុកអោយអ្នកមើលគេវិនិច្ឆ័យចុះ!

បងឯងថា​ បើបងឯងដោះសីុមខ្ញុំចេញ​ ហើយអត់យកទៅអោយ​វិញ ក៏ខ្ញុំមិនដឹងធ្វើម៉េចដែរមែនទេ? ដូចខ្ញុំបានប្រាប់បងអញ្ចឹង​ ខ្ញុំមានតែផុសវីដេអូអោយគេស្គាល់សណ្តានបងឯងពេញមួយប្រទេសហ្នឹងហើយ។

ល្ងាចមិញភ្លាមៗ​ ខ្ញុំក៏បានទាក់ទងទៅខាងទូរស័ព្ទ​ Cellcard 
កាលពីយប់ថាអាចជួយរកទីតាំងលេខទូរស័ព្ទដែលខ្ញុំបាត់បានទេ​ តែគេក៏មិនអាចឆែកបាន។​ ប្រហែលជាគោលការណ៍របស់គេក៏មិនដឹង​ ខ្ញុំមិនហ៊ានថាទេ​ ខ្ញុំគ្រាន់តែមិនដឹងធ្វើយ៉ាងម៉េច​ ទើបសាកសួរក្រែងលោក្រុមហ៊ុនអាចមានដំណោះស្រាយអីខ្លះ។

ឥលូវមានតែផុសនៅទីនេះ​ ដើម្បីអោយបងប្អូនបានឃើញមុខ២នាក់ប្រុសស្រីនេះ​ បើស្គាល់គាត់​ជួយផ្តាំអោយគាត់យកទូរស័ព្ទមកអោយខ្ញុំវិញផង! អាហ្នឹងខ្ញុំទិញអស់លុយខ្ញុំ​ មិនមែនលុយគាត់ទេ! សំខាន់ជាប់​ iCloud ទៀត​ ហើយខ្ញុំក៏បានរាយការណ៍ទៅ​ក្រុមហ៊ុន Apple ដែរ​ ដូច្នេះទូរស័ព្ទនេះ​ បើក្រៅពីខ្ញុំ​ ទុកវានៅដៃអ្នកដទៃមិនខុសអីពីដុំថ្ម១ដុំនោះទេ។

លឺថាគាត់នៅម្តុំផ្សារអូឡាំពិក​ បើអ្នកអូឡាំពិកឃើញ​ ជួយមើលៗផង ប្រយ័ត្នបាត់អីផ្សេងទៀត។

បើគាត់យកមកសងវិញ​ ខ្ញុំនឹងមិ​នរករឿងនោះទេ​។

ប្រសិនបើបងប្អូនបានដំណឹង​ រឺអ្នកដែលយកទៅនោះចង់យកទូរស័ព្ទខ្ញុំមកសងខ្ញុំវិញ​ អាចទាក់ទងខ្ញុំបាន​តាមទូរស័ព្ទ​ 016 377535​ រឺ​ 098 282940។

លើកនេះ​ មានតែសុំបងប្អូនអោយជួយចែករំលែកម្តងហើយ!
សូមអរគុណ!

លោក គីមដារ៉ា

វីដេអូ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here