ស្លុតចិត្ត! ក្រោយទទួលដំណឹងថា ប្អូនសិរីមន្ត ខេមរៈ ស្រី ពៅ បានទទួលមរណៈភាព - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 25, 2019

ស្លុតចិត្ត! ក្រោយទទួលដំណឹងថា ប្អូនសិរីមន្ត ខេមរៈ ស្រី ពៅ បានទទួលមរណៈភាព

អាយឌីអូឡូជីញ៉ូស

ក្រោយពីបាត់មុខតារាចម្រៀង ខេមរៈ ស្រីពៅ ដែលជាប្អូនស្រី កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីសិល្បៈមួយរយៈធំមក ស្រាប់តែទទួលបានដំណឹងនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩នេះ ថា បានទទួលមរណៈភាពហើយ។

ខេមរៈ ស្រីពៅ

ដំណឹង​ដ៏​សោក​សៅ​​ និង​​មិនគួរឱ្យ​ជឿ​នេះ​ គឺទទួលបានពី ​​​លោកខេ​មរៈ​ ភា​រុណ ដែល​ជា​បងប្រុស​របស់ ខេមរៈ ស្រី ពៅ បានបាន​បង្ហោះ​តាម​រយៈគណនី​ហ្វេ​ស​ប៊ុ​កថ្ងៃនេះ ​ជាមួយនឹង​រូបថត​របស់​ប្អូនស្រី ដោយ​បាន​ភ្ជាប់ជាមួយ​សារ​​យ៉ាងខ្លីថា «ប្អូនស្រី​ពៅ​បង​ទៅ​ឆ្ងាយ​សែន​ឆ្ងាយ​ ពី​ពិភពលោក​នេះ​ហើយ​ សូម​ដួងវិញ្ញាណ​អូន​បាន​ដល់​សុខ​គតិ​ភព​ចុះ​» ។

នេះជាដំណឹងដែលមហាជនក៏ដូចជាអ្នកគាំទ្រមានការរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលបានដំណឹងនេះ ខណៈស្រីពៅ មានវ័យនៅក្មេងនៅឡើយ ហើយលោក ភារុណដែលជាបងប្រុសមិនបានរៀបរាប់អ្វីច្រើនឡើយ គ្រាន់តែបន្តដោយ​ខ្លី​ថា «គាត់​​បាន​សុខ​ហើយ» ។

ខេមរៈ ភារុណ និងលោក ខេមរៈ សិរីមន្ត

បើតាមប្រពន្ធ ខេមរៈ ភារុណ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្អូនថ្លៃរបស់ខ្លួនបានស្លាប់ហើយនៅវេលាម៉ោងប្រហែល១រសៀលនេះបន្ទាប់ពីបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា តែមិនមានលទ្ធផល ខណៈសពកំពុងតែតម្កលធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះម្ដុំវត្តសំរោងអណ្ដែត៕

ខេមរៈ សិរីមន្ត និង ខេមរៈស្រីពៅ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here