ជនកាង​ដីនៅកំពង់​សោម ចង់ដុតឡាន និងចាប់​សមាជិកឧត្តម​ក្រុមប្រឹក្សា ដោយអាងខ្សែមន្ត្រី​ខេត្ត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 28, 2019

ជនកាង​ដីនៅកំពង់​សោម ចង់ដុតឡាន និងចាប់​សមាជិកឧត្តម​ក្រុមប្រឹក្សា ដោយអាងខ្សែមន្ត្រី​ខេត្ត

អាយឌីអូឡូជីញ៉ូស

ក្រោយពីមានការបិទផ្លូវដោយអេស្កាវ៉ាទ័រ មិនឲ្យក្រុមការងារសមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់ចុះបេសកកម្មពិនិត្យទំនាស់ និងដើម្បីឈានដល់ការដោះស្រាយទាំងសងខាង កាលពីម្សិលមិញ ករណីបញ្ហាទំនាស់ដីធ្លីនៅតែគ្មានដំណោះស្រាយ រហូតមានជនអាងអំណាច ចង់ដុតបំផ្លាញរថយន្ត និងចាប់សមាជិកឧត្តម​ក្រុមប្រឹក្សាទៀតផង ដោយអាងខ្សែមន្ត្រីមានអំណាចខេត្ត។

ជនដែលលោកវិល្លាម អះអាងថាអាងអំណាច

បើតាមឯកឧត្តម វិល្លាមបានថ្លែងបន្ថែមនៅល្ងាចនេះថា៖

ជនខិលខូចមួយក្រុម អាងអំណាចផ្កាយ២និងមន្ត្រីរដ្ឋបាលខេត្តនៅពីក្រោយទន្ទ្រានដីធ្លីអ្នកដទៃ ប្រេីអំណាចប៉ុនប៉ងធ្វេីអប្បគមន៍យកអេស្កាវាទ័រ ដាក់ឃាំងផ្លូវរារាំងយេីងខ្ញុំ និង ប៉ុនប៉ងហឹង្សាដុតឡាន សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ហេីយបង្វែរការចាប់អារម្មណ៍ជាចោទសមាជិកឧត្តមក្រុមប្រឹក្សាដែលជាអាជ្ញាធររដ្ឋថាទៅរំលោភដីពួកគាត់ទៅវិញ ជាពិសេសមានបំណងចាប់ខ្លួនក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្នុងពេលបំពេញបេសកកម្មទៀតផង។

សូមបញ្ជាក់ថាជនទាំងនេះគ្មានឯកសាច្បាស់លាស់មានទម្ងន់នោះឡេីយដែលបញ្ជាក់ថាដីនោះជារបស់ខ្លួន ថែមទាំងមិនសហការបង្ហាញឯកសាពាក់ព័ន្ធនានា ក្រៅពីដេីរធ្វេីរបងលេីដីគេ ខណៈដែលជនរងគ្រោះមានឯកសាគ្រប់គ្រាន់ និងប្លង់ GPS ផងដែរ ! ជនមួយក្រុមនេះម្ដងថាដីនេះជារបស់ខ្លួន ម្ដងថារបស់ខេត្ត ម្ដងថារបស់អ្នកនេះអ្នកនោះ តែតំរុយទទួលបានថាគេជាក្រុមដេីរទន្ទ្រានដីយកផលប្រយោជន៍ជូនអ្នកធំ ដេីរធ្វេីរបងលេីដីគេ ទោះអាជ្ញាធរស្រុកចុះមកដករបងចោល២ដងហេីយក្ដីក៏ជនទាំងនេះហ៊ានធ្វេីរបងវិញដដែល ដោយពុំខ្លាចការអនុវត្តន៍ច្បាប់ ភូមិបាលមាត្រា ២៤៨ សោះឡេីយ ។

ជននេះរារាំងហាមមិនអោយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ពន្យល់ពីផ្លូវច្បាប់ ដោយគេថាបេីចង់និយាយច្បាប់ទៅនិយាយនៅសាលាខេត្ត និងចេះតែរុញអោយក្រុមការងារយេីងខ្ញុំទៅសួររកឯកសាដីរបស់ពួកគេនៅសាលាខេត្តទៅវិញ។

តេីហេតុអ្វីដីរបសខ្លួនតែគ្មានឯកសាបង្ហាញ ? 
ហេតុអ្វីដីឯកជនយកឯកសាទៅទុកនៅសាលាខេត្តទៅវិញ ? ហេតុអ្វីទេីបដាំបង្គោលលេីទីតាំងដដែលទាំងអាជ្ញាធរស្រុកចុះ ?
ហេតុអ្វីប្រេីប្រាស់គ្រឿងចក្រមករារាំងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនឹងផ្ដល់យោបល់ដោយគ្មានសមត្ថកិច្ចណាហ៊ានចាប់ខ្លួន ?

យេីងខ្ញុំនឹងរៀបចំរបាយការណ៍សង្ខេបដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី ហេីយនឹងរៀបចំពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងទៀតដោយផ្អែកលេីមូលដ្ឋានច្បាប់ដែលបង្ហាញថាក្រុមជនអន្តពាលទាំងនេះចេតនាប៉ុនប៉ងបង្កេីតអប្បគមន៍លេីតំបន់ដែលត្រួតត្រាដោយរដ្ឋាភិបាល ។

ឯកសារភ្ជាប់ផ្សេងៗទៀតមាននៅទីនេះ

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here