តែស្រាចូលខ្លួនហើយ...កុំចង់ខ្លាំង ចៅសង្កាត់ក៏វាយដែរណា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 11, 2019

តែស្រាចូលខ្លួនហើយ...កុំចង់ខ្លាំង ចៅសង្កាត់ក៏វាយដែរណា

អាយឌីអូឡូជីញ៉ូស

ស្វាយរៀងៈកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ចៅសង្កាត់ចេក ក្រុងស្វាយរៀងត្រូវបានជនស្រវឹងស្រាវាយបណ្តាលឲ្យរងរបួស ខណៈដែលមានពាក្យបណ្តឹងពីប្រជាពលរដ្ឋថា មានជនស្រវឹងអុកឡុក អ្នកភូមិហើយចៅសង្កាត់ចុះទៅសួរនាំ ក៏ត្រូវជនប្រមឹកវាយឡើងខ្លួនទ្រមតែម្តងស្ថិតក្នុង ភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ មានករណីហិង្សាដោយចេតនា ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅ ខ្វិន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់រស់នៅភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀងបានធ្វើសកម្មភាពវាយដោយដៃទៅលើជនរងគ្រោះដែរជាចៅសង្កាត់មាន ឈ្មោះ ញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំមុខរបរចៅសង្កាត់ចេកមានទីលំនៅភូមិ ទទា សង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសគ្រិច ក ដៃ ខាងស្តាំនិងស្នាមឆូតកកររបួសស្រាលនៅសំរាកព្យាបា លនៅផ្ទះរបស់ខ្លួន ។

ប្រភពបានបន្តទៀតថា ដោយមូលហេតុនោះគឺដំបូងឡើង ជនសង្ស័យផឹកស្រាឡើងស្រវឹងស្រែកគំរាមប្រជាពលរដ្ឋអ្នកជិតខាងហើយត្រូវបានប្រជាពលរដ្ឋជិតខាងទៅប្តឹងចៅសង្កាត់ លុះដល់ពេលចៅសង្កាត់មកដល់ ក៏សួរនាំជនសង្ស័យសួរមិនទាន់ចប់ផង ក៏ស្ទុះមកវាយចៅសង្កាត់តែម្តងទៅ ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៉ូច សុផលហៅ ខ្វិន កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់តាមច្បាប់ ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here