សមត្ថកិច្ចចាប់ឃាត់ខ្លួនបានបុរសបីនាក់ ក្រោយដើរបិទស្ទីកគ័រយ៉ាងអនាធិបតេយ្យ ​​ដោយចាត់ទុកថាជាការបំផ្លាញ​​សោភ័ណ្ឌភាពមូលដ្ឋាន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 30, 2019

សមត្ថកិច្ចចាប់ឃាត់ខ្លួនបានបុរសបីនាក់ ក្រោយដើរបិទស្ទីកគ័រយ៉ាងអនាធិបតេយ្យ ​​ដោយចាត់ទុកថាជាការបំផ្លាញ​​សោភ័ណ្ឌភាពមូលដ្ឋាន

អាយឌីអូឡូជីញ៉ូស

នាថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង០៩ និង០០នាទីយប់​ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានដេីរល្បាត​ បានប្រទះឃេីញជនបង្ក​ ០៣រូប ដើរបិទផ្សាយពាណិជ្ជកម្ម តាមបង្គោល និងរបងតាមទីសាធារណៈ យ៉ាងអនាធិបតេយ្យក្នុងន័យផ្តល់សេវាកម្ចីឥណទាន។

ជនដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន​៖ ជនទី១​ ឈ្មោះ ហុឹន​ សុភ័ក្ត្រ​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ,​ ជនទី២​ ឈ្មោះ ​ខាត់​ សុវត្ថិ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​,​ ជនទី៣ ឈ្មោះ​ Tan wan Kit ភេទប្រុស​ សញ្ជាតិ​ ម៉ាឡេសុី​ អាយុ​ ២៤ឆ្នាំ​ បានដេីរបិទស្ទីកគ័រអនាធិបតេយ្យក្នុងន័យផ្តល់សេវាកម្ចីឥណទាននៅតាមផ្លូវជាតិលេខ៦​ ចាប់ពីចំណុចរង្វង់មូលព្រហ្មបាយ័នរហូតដល់ស្ពានទី១​ ដោយបិទទៅតាមរបង​ បង្គោលភ្លេីង​​ នៅតាមស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម​។

ទង្វេីនេះធ្វេីអោយខូចសណ្តាប់ធ្នាប់សាធារណ:នៅក្នុងមូលដ្ឋាន​ និងល្មេីសទៅនឹងបំរាមរបស់សាលារាជធានីភ្នំពេញ​ បន្ទាប់ពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានឃាត់ខ្លួនរួច​ បានបញ្ចូនមកសាលាខណ្ឌ​ ដេីម្បីធ្វេីកិច្ចសន្យា​អោយបញ្ឈប់សកម្មភាពនេះបន្តទៅទៀត។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here