ចៅហ្វាយក្រុង បានបង្គាប់ឲ្យអភិបាលខណ្ឌទាំង១២​ នៅរាជធានីភ្នំពេញ ត្រូវចុះមើលផ្លូវសម្បុកមាន់​ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 31, 2019

ចៅហ្វាយក្រុង បានបង្គាប់ឲ្យអភិបាលខណ្ឌទាំង១២​ នៅរាជធានីភ្នំពេញ ត្រូវចុះមើលផ្លូវសម្បុកមាន់​

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នាថ្ងៃទី៣១ ខែមករានេះ ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ​ជង្ហុកសម្បុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១២​ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឲ្យអភិបាលខណ្ឌទាំង១២ នៅក្នុងរាជធានី ចុះមើលផ្លូវជាប្រចាំ និងធ្វើការជួសជុលផ្លូវ បន្ទាប់ពីផ្លូវបានខូចខាត ក្រោយរដូវវស្សាកន្លងផុតទៅនេះ បើផ្លូវណាដែលខណ្ឌមិនមានលទ្ធភាពជួសជុល ខណ្ឌត្រូវធ្វើរបាយការណ៍ឡើងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ករណីជួសជុលផ្លូវដែលខូចខាតនេះ​​ លោកម​អភិបាល ក៏បានឲ្យមន្ត្រីជំនាញមន្ទីរសាធារណៈការ ​និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវចូលរួមត្រូតពិនិត្យផងដែរ។

កិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ​ជង្ហុកសម្បុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ

លោកបញ្ជាក់ថា គោលបំណងនៃការចុះពិនិត្យ និងជួសជុលផ្លូវខូច ជង្ហុកសម្បុកមាន់នេះ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងចូលរួមកាត់បន្ថយការចំណាយថវិកាជាតិ និងជាការទប់ស្កាត់កុំឲ្យមានការខូចខាតដល់គ្រឹះខាងក្រោមផ្លូវ។​

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏តម្រូវឲ្យខណ្ឌត្រូវជូនដំណឹងដល់ម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ ត្រូវតែចូលរួមជួសជុលផងដែរ​ ដោយសារតែរថយន្តដឹកធ្ងន់នេះ ដែលបណ្តាលឲ្យមានការខូចខាតផ្លូវជាទម្ងន់នោះ៕

កិច្ចប្រជុំពិភាក្សាបញ្ហាជួសជុលផ្លូវខូច ​ជង្ហុកសម្បុកមាន់លើដងផ្លូវនៅរាជធានីភ្នំពេញ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here