ក្រសួងព័ត៌មាន​ នឹងបង្កើតកម្មវិធីផ្សាយផ្ទាល់ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 21, 2019

ក្រសួងព័ត៌មាន​ នឹងបង្កើតកម្មវិធីផ្សាយផ្ទាល់ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ ដើម្បីឆ្លើយតបស្ថានភាពនាពេលបច្ចុប្បន្ននេះ ដែលព័ត៌មានមិនពិតបានកើតឡើងច្រើនមានចរិកញុះញុងបង្កភាពហ្វឹកវនាំឲ្យមានផលវិបាកក្នុងសង្គម ក្រសួងព័ត៌មាន​ នឹងបង្កើតកម្មវិធីផ្សាយផ្ទាល់ ដែលប្រឆាំងព័ត៌មានក្លែងក្លាយទាំងនោះនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ដើម្បីទប់ស្តាត់កុំឲ្យសាធារណៈជនភ័ណ្ឌច្រលំខុសពីការពិត ប៉ះពាល់ដល់សង្គមជាតិ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ខៀវ កាញារីទ្ធ បានថ្លែងថា កម្មវិធីពិសេស ដែលផ្សាយផ្ទាល់នៅទូរទស្សន៍ជាតិកម្ពុជា ក្នុងរយៈពេលមួយម៉ោងនេះ នឹងអញ្ជើញវាគ្មិនពាក់ព័ន្ធមកបកស្រាយពន្យល់រាល់ព័ត៌មិនពិតក្លែងបន្លំទាំងឡាយ ដែលកើតឡើងនៅក្នុងសង្គមកម្ពុជា។

នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩​ លោករដ្ឋមន្រ្តី ក៏បានដាក់ចេញនូវផែនការសកម្មភាពការងារមួយចំនួនទៀត សម្រាប់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធត្រៀមអនុវត្តឲ្យបានល្អ ក្នុងនោះប្រឆំាងព័ត៌មានក្លែងបន្លំ ដែលជាបញ្ហាសង្គម ចិត្តសាស្រ្ត ទាមទារឲ្យមន្ត្រីព័ត៌មានគ្រប់ផ្នែកទាំងអស់រួមគ្នា ធ្វើការឲ្យបានសកម្មភាពថែមទៀត។

ជាមួយគ្នានេះ​ លោកខៀវ កាញារីទ្ធ ក៏បានណែនាំដល់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានស្រាវជ្រាវរកឯកសារក្នុងកម្មវិធីសន្ទនាមតិជីវិតយើង សង្គមយើង ដែលនិយាយពាក់ព័ន្ធអំពីសុវត្ថិភាពសង្គម ដែលមានជាសំនួរ និងចម្លើយ ហើយយកមកចងក្រងធ្វើជាឯកសារបោះពុម្ព ជាសៀវភៅជំហានដំបូង ៥ពាន់ក្បាល ដើម្បីធ្វើការចែកជូនដល់សាធារណៈជន បានមើលយល់ដឹងកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារសុវត្ថិភាពសង្គម៕

លោក​ ខៀវ កាញារីទ្ធ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here