ឯកឧត្តម វិល្លាម និងក្រុមការងារ ចុះសួរសុខទុក្ខ ពលរដ្ឋដែលរងគ្រោះពេលអាជ្ញាធរ បាញ់ប្រហារនៅខេត្ត ព្រះសីហនុ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 30, 2019

ឯកឧត្តម វិល្លាម និងក្រុមការងារ ចុះសួរសុខទុក្ខ ពលរដ្ឋដែលរងគ្រោះពេលអាជ្ញាធរ បាញ់ប្រហារនៅខេត្ត ព្រះសីហនុ

អាយឌីអូឡូជីញ៉ូស

ក្រោយពីការយកចិត្តទុកដាក់ផ្នែកផ្លូវច្បាប់ ករណីអាវុធហត្ថបាញ់ប្រហារការបង្ក្រាបលើប្រជាពលរដ្ឋដ៏ឃោឃៅ ក្នុងការតវ៉ាទំនាស់ដីធ្លីរវាងពលរដ្ឋ និងឧកញ៉ា នៅខេត្តព្រះសីហនុកន្លងទៅនោះ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង នៅបន្តការយកចិត្តទុកដាក់បន្ថែមទៀតទៅលើពលរដ្ឋរងគ្រោះ ដោយបានដឹកនាំក្រុមការងារប្រតិភូគណបក្សខ្មែរក្រោក ចុះសួរសុខទុក្ខនិងពាំនាំថវិការជួយជនរងគ្រោះផងដែរ។

លោក វិល្លាម និងក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ
លោក វិល្លាម និងក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ

នេះបើតាមលោកថ្លែងតាមរយៈបណ្ដាញសង្គមរបស់លោកថា៖

ថ្ងៃនេះខ្ញុំបាទដឹកនាំក្រុមការងារប្រតិភូគណបក្សខ្មែរក្រោកចុះសួរសុខទុក្ខនិងពាំនាំថវិការជួយជនរងគ្រោះឈ្មោះ ពៅ សារ័ត្នដែលបានរងរបួសដោយការ បាញ់ប្រហារក្នុងពេលអាជ្ញាធរខេត្តព្រះសីហនុ ចុះអនុវត្តន៍សាលដីកាតុលាកាកំពូលនៅភូមិ គគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យេីងខ្ញុំសុំសម្ដែងការខកចិត្តយ៉ាងខ្លាំង និងចូលរួមសោកស្ដាយចំពោះពលរដ្ឋដែលបានរងគ្រោះដោយបញ្ហានេះ គណបក្សខ្មែរក្រោក នៅជាមួយប្រជាពលរដ្ឋ បំរេីប្រជាពលរដ្ឋ ដេីម្បីប្រជាពលរដ្ឋ ។

លោក វិល្លាម និងក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here