កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ ត្រូវបានប្រទះឃើញ ជាលើកដំបូងក្នុងឆ្នាំ ២០១៩ នៅ​អន្លង់​ផ្សោត​កាំ​ពី​ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 30, 2019

កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ ត្រូវបានប្រទះឃើញ ជាលើកដំបូងក្នុងឆ្នាំ ២០១៩ នៅ​អន្លង់​ផ្សោត​កាំ​ពី​

អាយឌីអូឡូជីញ៉ូស

នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​នេះ​ ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ឬ​ហៅ​កាត់​ថា ​WWF-​កម្ពុជា​បានប្រកាស​ឲ្យ​ដឹង​ថា ក្រុម​អ្នកចម្លង​ទូក​ទេសចរណ៍​មើល​សត្វ​ផ្សោត បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ក្នុង​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជា​លើកដំបូង​ក្នុង​ដើមឆ្នាំ​២០១៩​នេះ​។​

កូនផ្សោតដែលទើបនឹងកើត @WWF

តាមរយៈ​ការអង្កេត​ជាក់ស្តែង​បាន​បង្ហាញថា កូន​ផ្សោត​ថ្មី​ស្ថិតនៅក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ចំនួន​ប្រមាណ​ប្រាំមួយ​ក្បាល​ ហើយកូន​ផ្សោត​ទើប​កើត​ថ្មី​នេះ បាន​ឆ្លុះ​ប​ញ្ចាំង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការងារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ រវាង​អង្គការ WWF-​កម្ពុជា និង​ដៃគូ​អភិរក្ស​ដូចជា រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន ក្រសួង​ទេសចរ ប្រជា​សហគមន៍​នេសាទ ភ្នាក់ងារ​ទេសចរ​ធម្ម​ជាតិ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ស្រុក​ឃុំ និង​ដៃគូ​អភិរក្ស​នានា​៕​

កូនផ្សោតដែលទើបនឹងកើត @WWF
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here