ពិតជាល្អមែន! កូនខ្មែរយើងម្នាក់ ធ្វើបានហើយ “មីល្ពៅ” ដែលមានពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ឈ្ងុយឆ្ងាញ់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 29, 2019

ពិតជាល្អមែន! កូនខ្មែរយើងម្នាក់ ធ្វើបានហើយ “មីល្ពៅ” ដែលមានពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ឈ្ងុយឆ្ងាញ់

អាយឌីអូឡូជីញ៉ូស

បាត់ដំបងៈ ពិតជារឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដោយមានគណនីហ្វេសប៊ុកមួយបានបង្ហោះនូវរូបភាព មីដែលធធ្វើពីផ្លែងល្ពៅ ដោយគណនីនេះមានឈ្មោះថា “មីល្ពៅខ្មែរ បាត់ដំបង” បានបង្ហោះរៀបរាប់ថា៖ ខ្ញុំបាទឈ្មោះ គិមវ៉ាង បញ្ចប់ការសិក្សានៅឆ្នាំ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបង បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ ។ ខ្ញុំបានសំរេចចិត្តធ្វើមីល្ពៅនេះឡើងក្នុងគោលដៅជួយទិញល្ពៅពីកសិករខ្មែរ នឹងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ។ ខ្ញុំបានស្រាវជ្រាវនឹងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំ ។

“មីល្ពៅ”

ខ្ញុំចង់ខ្មែរយើងនឹងជនជាតិផ្សេងទៀតញាំអាហារដែលមានសុវត្ថិភាព នឹងមិនប៉ះពាល់ដល់សុខភាព ថែមទាំងជួយដល់សុខភាពទៀតផង ” ។

មិនតែប៉ុណ្នោះ ម្ចាស់គណនីខាងលើបានបន្តថា៖ “ជំរាបសួរបាទ ចាប់ពីថ្ងៃនឹងទៅបងប្អូនអាចទិញមីល្ពៅខ្មែរទៅញាំបានហើយ ។ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ ឆ្ងុយឆ្ងាញ់ ។ តម្លៃគឺ ៤៥០០៛ »4500រៀលក្នុងមួយថង់ ហើយមានមីចំនួន ១០ដុំ ។ បងប្អូនអាចយកទៅញ៉ំាជាមួយស៊ុបបានណាបាទ ។

កូនខ្មែរធ្វើ “មីល្ពៅ”

សូមជួយគាំទ្រផលិតផលខ្មែរយើងផងបាទ ជួយចុចshareផងបាទ អរគុណបាទ ទំនាក់ទំនង 0969568467″៕​

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here