កក្រើកហើយ! ជនដើរលួចដី​គេមានខ្នង​ធំ ដាក់អេស្កាវ៉ាទ័រ​បិទផ្លូវ គម្រាម​សមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់ ទៀត - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 26, 2019

កក្រើកហើយ! ជនដើរលួចដី​គេមានខ្នង​ធំ ដាក់អេស្កាវ៉ាទ័រ​បិទផ្លូវ គម្រាម​សមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់ ទៀត

អាយឌីអូឡូជីញ៉ូស

ករណីបញ្ហា​ដីធ្លី រហូតផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ ជាមួយ​អ្នកមាន​លុយ​មហាសាល មានអំណាច នៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ កាន់តែកក្រើកហើយ ដោយគិតមកដល់ល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩នេះ ខណៈក្រុមការងារសមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់ចុះបេសកកម្មពិនិត្យទំនាស់ និងដើម្បីឈានដល់ការដោះស្រាយទាំងសងខាង ស្រាប់តែមានអ្នកក្លាហានម្នាក់ដែលមានខ្នងធំ ដាក់អេស្កាវ៉ាទ័របិទផ្លូវ និងគម្រាមសមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់ ទៀតផង​។

ជនដែលបិទផ្លូវ និងគម្រាម

នេះបើតាម ឯកឧត្តម វិល្លាម ថ្លែងតាមបណ្ដាញសង្គមនៅមុននេះបន្តិចថា៖

ទិដ្ឋភាពជនពាលមួយក្រុមដាក់អេស្កាវ៉ាទ័រ ឃាំងផ្លូវ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកដែលមានលក្ខណៈអប្បគមន៍ ក្នុងពេលក្រុមការងារចុះបេសកកម្មពិនិត្យទំនាស់ដីធ្លីនៅក្រុងព្រះសីហនុ ។

ក្រោយមានការអន្តរាគមន៍ តាមរយៈលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ទៅ ឯឧ នាយឧត្តមសេនីយសៅសុខា ២០នាទី ក្រោយមកទេីបអាជ្ញាធរមកដោះស្រាយអោយដកអេស្កាវ៉ាទ័រចេញ ។ 

តែជនដែលប្រហេីនហ៊ានដាក់អេស្កាវ៉ាទ័រ បាំងផ្លូវប្រតិភូបក្សនេះបែរជាគ្មានការចាប់ខ្លួនទោះ បទល្មេីសជាក់ស្ដែង ។

អ្វីដែលគួរចាប់អារម្មណ៍គឺក្រុមជននោះល្បីរន្ទឺថាមានខ្នងជាមន្ត្រីក្នុងខេត្ត ទេីបប្រហេីនយ៉ាងនេះ ជាពិសេសដេីរទន្ទ្រានដីខុសច្បាប់យ៉ាងអាណាធិបតេយ្យ នឹងមានបំណង ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែល ចុះមកត្រួតពិនិត្យទំនាស់ដីធ្លីនោះផងដែរ ។

ត្រឹមយេីងខ្ញុំគេហ៊ានម្លឹង ចុះពលរដ្ឋធម្មតា តេីមិនគេសម្លាប់ទៅហេីយឬ ? ករណីនេះជនប្រព្រឹត្តជនពាក់ព័ន្ធដាច់ខាតមិនរួចខ្លួនឡេីយ៕

សកម្មភាពចុះពិនិត្យរបស់សមាជិក​ឧត្តមក្រុម​ប្រឹក្សា និងពិគ្រោះយោបល់

វីដេអូ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here