សម្ដេចតេជោ ហ៊ុន សែន បានអះអាងពីឫទ្ធិអំណាចថា សូម្បីតែអាវុធប្រភេទបេ៤០ ក៏មិនអាចសម្លាប់សម្តេចបានដែរ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Thursday, January 24, 2019

សម្ដេចតេជោ ហ៊ុន សែន បានអះអាងពីឫទ្ធិអំណាចថា សូម្បីតែអាវុធប្រភេទបេ៤០ ក៏មិនអាចសម្លាប់សម្តេចបានដែរ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ ក្នុងពិធីខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងពីឫទ្ធិអំណាចថា សូម្បីតែអាវុធប្រភេទបេ៤០ ក៏មិនអាចសម្លាប់សម្តេចបានដែរ ដូច្នេះក្រុមប្រឆាំងដែលតែងតែ បន់ឲ្យសម្ដេចឆាប់ស្លាប់នោះ ដើម្បីឡើងអំណាចជំនួស កុំសង្ឃឹមឲ្យសោះ គឺគ្មានវាសនាបានឡើងកាន់អំណាចឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំបានថ្ងៃនេះ ខ្ញុំបានបញ្ចេញញនូវអាថ៌កំបាំង ដែលខ្លួនខ្ញុំរងគ្រោះ ប៉ុន្ដែវាមិនស្លាប់ មនុស្សមិនដល់អាយុ មិនដល់ពេលស្លាប់ វាមិនស្លាប់ទេ ហើយអ្នកដែលបន់ឲ្យខ្ញុំស្លាប់ ក៏កុំសង្ឃឹមថា ខ្ញុំនឹងអាចស្លាប់ងាយៗនោះ សូម្បីតែបេ៤០ ចំនួន៤គ្រាប់ ក៏មិនអាចសម្លាប់ ហ៊ុន សែន បានដែរ”។

សម្ដេច តេជោ និងកូនប្រុស

ការអះអាងពីឫទ្ធិអំណាច របស់សម្តេចតេជោពេលនេះ ក្នុងពេលជាមួយដែលសម្តេច បានទម្លាយអាថ៌កំបាំង ដែលមនុស្សគ្រប់គ្នាមិនបានដឹងថា គឺសម្តេចធ្លាប់ត្រូវបានគេចាប់ឃុំខ្លួន ជាមួយនាយឧត្តមសេនីយ៍ ប៉ុល សារឿន អស់រយៈពេល ១ថ្ងៃ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ជាលើកដំបូងដែលអ៊ុនតាក់បានរៀបចំ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៣។

ការចាប់ខ្លួនរបស់សម្តេច ដោយសារពួកគេមិនពេញចិត្ត ចំពោះលទ្ធផលបោះឆ្នោតនាពេលនោះ ក្រោយចាប់ខ្លួនជាថ្នូរ មិនឲ្យមានការបង្ហូរឈាម គឺសម្តេចបានអះអាងថា នឹងចុះចេញពីតំណែង។

សម្ដេចតេជោ បានថ្លែងថា អ្នកដែលមានសំណាងបារមី មិនដល់កុំព្យាយាមមកព្យាបាលសម្តេច ព្រោះមិនអាចប៉ះពាល់ បានដោយងាយទេ។អាថ៌កំបាំងនោះ សម្ដេចតេជោរៀបរាប់ថា ”ខ្ញុំនិងឯកឧត្តមប៉ុល សារឿន ២ មិថុនា ១៩៩៣ ត្រូវបានគេចាប់ឃុំក្នុងផ្ទះ ជាការធ្វេសប្រហែសរបស់ខ្ញុំដែលធ្វើដំណើរទៅកាន់ផ្ទះអ្នកដទៃ ដោយមានតែអង្គរក្សម្នាក់ និងតៃកុងឡានម្នាក់ ។ ខ្ញុំប្រាប់ម្ចាស់ផ្ទះថា ខ្ញុំសុខចិត្តចុះចេញពីតំណែង កុំឲ្យមានការបង្ហូរឈាម ហើយប្រគល់ឲ្យអស់លោក ធ្វើនាយករដ្ឋមន្រ្តីបន្ត ចៀសវាងការបង្ហូរឈាម។ នៅម៉ោង៦ល្ងាច ខ្ញុំនឹងប្រកាសលាលែងចេញ ពីតំណែងឲ្យរដ្ឋសភាជាតិបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី”។

សម្ដេច នៅក្នុងពិធីខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

សម្តេចបន្តថា ពេលនោះ មានសម្តេចជាស៊ីម សម្តេច ហេង សំរិន សម្តេច ទៀ បាញ់ បានទៅដល់ទីកន្លែងចាប់ឃុំខ្លួនតែម្តង។ ដោយសារតែកើតមានឡើងនូវបញ្ហានេះ ទើបសម្តេចបានមកដឹកនាំ និងពង្រឹងសមត្ថភាពកំលាំងកងទ័ព ដើម្បីចៀសវាងប្រវត្តិសាស្រ្ត ច្រំដែលឡើងមានឡើងទៀត។

បន្តទៀតមក នាយករដ្ឋមន្រ្តីថា សម្រាប់តែមកដល់ខែកក្កដា ឆ្នាំ១៩៩៤ ក៏មានការប៉ុនប៉ង ធ្វើរដ្ឋប្រហារចាប់ខ្លួនសម្តេចសារជាថ្មី ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ព្រោះមានការបង្ក្រាប ទាន់ពេលវេលាជាមុន។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ដោយសារតែការរឹងរូសរបស់ សម្តេចឲ្យមានការទទួលស្គាល់ លទ្ធផលបោះឆ្នោតនាពេលនោះ ទើបឈានដល់ការចាប់ខ្លួន និងរដ្ឋប្រហារ ៕

ប្រភព campost.news

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here