អបអរសាទរ! លោក ចាងហ្វាង សាន្ត ប៊ុនធឿន ត្រូវបានសម្ដេច ទៀ បាញ់ បញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្កិជា...! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 13, 2019

អបអរសាទរ! លោក ចាងហ្វាង សាន្ត ប៊ុនធឿន ត្រូវបានសម្ដេច ទៀ បាញ់ បញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្កិជា...!

អាយឌីអូឡូជីញ៉ូស

បើយោងតាមសេចក្ដីប្រកាសមួយ លោក ចាងហ្វាង កាសែតសម្លេងស្នេហាជាតិ សាន្ត ប៊ុនធឿន ដែលតែងតែ Live យកព័ត៌មានចែកចាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបាន សម្ដេច ពិជ័យសេនា ទៀ បាញ់ ចេញសេចក្ដីប្រកាសស្តីពីការ បញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី (ស័ក្ក៤)នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្តលេខ១៧០២៤៨ ជំនួយការ បញ្ជាការដ្ឋានអង្គរក្ស អគ្គបញ្ជាការដ្ឋាន។

លោក វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន

ហើយអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិកា ក្រសួងការពារជាតិ នាយក នាយកដ្ឋានបុគ្គលិក បណ្ដាស្ថាប័ន បណ្ដាស្ថាប័ន កងឯកភាព ដែលមានការពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សេចក្ដីប្រកាស
លោក​ សាន្ត ប៊ុនធឿន

ជាការឆ្លើយតបទាក់ទងនឹងសេចក្ដីប្រកាសខាងលើនេះ លោកសាន្ត ប៊ុនធឿន បានឆ្លើយតបទៅកាន់អ្នកកាសែតថា «​ឈ្មោះ សាន្ត ប៊ុនធឿន នោះ​មិនមែនជា​លោកទេ​ ដោយលោកថា ឈ្មោះ​នៅ​ស្រុក​ខ្មែរ​មាន​ដូចគ្នា​ច្រើន បើតាម​លោកដឹង​មានឈ្មោះ សាន្ត ប៊ុនធឿន​ម្នាក់​ជា​ឧ​ត្ត​ម​សេនីយ៍​។ ម្យ៉ាងទៀត ខ្ញុំ​ជា​អ្នកកាសែត​សាមញ្ញ ផឹក​តែ​ABC​និង​ហូប​មាន់​ស្រែ អ្នកណា​គេ​មក​បញ្ចូល​ខ្ញុំ​បែបនេះ​» ប៉ុន្តែ ក្រុមការងារយើងមិនឃើញមានការបំភ្លឺ ឬច្រានចោលតាមផេគរបស់លោក ដែលជាអ្នកផ្សាយព័ត៌មានឡើយ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here