អភិវឌ្ឍន៍មែន ក្រុងព្រះសីហនុមាន Casino ច្រើនជាងទីក្រុងម៉ាកាវ២ដងទៀត តែសំរាមវិញគរដូចភ្នំ ចុះពន្ធដែលប្រមូលបានយកទៅធ្វើអ្វីខ្លះ? - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 27, 2019

អភិវឌ្ឍន៍មែន ក្រុងព្រះសីហនុមាន Casino ច្រើនជាងទីក្រុងម៉ាកាវ២ដងទៀត តែសំរាមវិញគរដូចភ្នំ ចុះពន្ធដែលប្រមូលបានយកទៅធ្វើអ្វីខ្លះ?

អាយឌីអូឡូជីញ៉ូស

មាតាធម្មជាតិកម្ពុជាបានចេញវិដេអូឃ្លីបថ្មីមួយទៀត និយាយរឿងកាស៊ីណូ និងសំរាមនៅទីក្រុងព្រះសីហនុ ដែលកំពុងតែរងការរិះគន់យ៉ាងចាស់ដៃ ចំពោះអាជ្ញាធរខេត្តព្រះសីហនុដែលមានឯកឧត្តម យន្ត មីន ជាអភិបាលខេត្ត។តាមរយៈវិដេអូនេះ យុវជន ថុន រដ្ឋា បាននិយាយថា៖ ទីក្រុងព្រះសីហនុ មាន៨៨ កាស៊ីណូកំពុងដំណើរការ ខណៈទីក្រុងម៉ាកាវ ប្រទេសចិន ដែលជាទីក្រុងល្បែងជាប់ចំណាត់ថ្នាក់ពិភពលោក មានតែ៤១ ប៉ុន្តែរដ្ឋទទួលបានពន្ធ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ។

គំនរសំរាមរប៉ាត់រប៉ាយ

តើកាស៊ីណូទាំង៨៨ បានផ្តល់វថិកាប៉ុន្មានជូនរដ្ឋ ហើយថវិកាទាំងអស់នោះត្រូវចំណាយទៅលើអ្វីខ្លះ ជាពិសេសដើម្បីដោះស្រាយវិបត្តិសំរាម សំណួរនេះសួរទៅរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ? យុវជនរូបនេះចោទប្រកាន់ឯកឧត្តម យន្ត មីន ថា រវល់តែនិយាយជាមួយវិនិយោគិនក្នុងវិស័យល្បែង និងមិនបានយកចិត្តទុកដាក់ទៅលើវិបត្តិសំរាមដ៏ធ្ងន់ធ្ងរនេះ។

យុវជន ថុន រដ្ឋា បន្តទៀតថា បន្ទាប់ពីមានការលាតត្រដាងអំពីការបង្ហូរទឹកលូយ៉ាងច្រើន ដែលហូរចេញពីបង្គន់ផ្ទាល់ចូលទៅក្នុងសមុទ្រ ដោយឥតអៀនខ្មាស និងមិនញញើតដៃ ពេលនេះចូលមកដល់វបត្ដិសម្រាមវិញម្តង។ សកម្មជនបរិស្ថាន បានរកឃើញថាគ្រាន់តែសង្កាត់៤ តែមួយប៉ុណ្ណោះ មានគំនរសំរាមរហូតដល់ ២៩កន្លែងធំៗ ដែលរាយប៉ាយគ្មានសណ្ដាប់ធ្នាប់ បានធ្វើឱ្យប៉ះពាល់មកដល់សោភ័ណ្ឌភាពក្រុងព្រះសីហនុយ៉ាងធ្ងន់ធ្ងរ។

គំនរសំរាមនៅខេត្តព្រះសីហនុ

តើក្រុងព្រះសីហនុពិតជាគ្មានថវិកាគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាសំរាមដ៏ធំនេះ ឬយ៉ាងណា? ខណៈពេលដែលកាស៊ីណូក្នុងក្រុងនេះ មានចំនួនកើនឡើង រហូតទៅដល់៨៨កាស៊ីណូ គឺច្រើនជាង២ដង បើប្រៀបធៀបទៅនឹងទីក្រុងម៉ាកាវប្រទេសចិន ដែលជាឋានសួគ៌ល្បែងលំដាប់ថ្នាក់ពិភពលោក?

សូមអញ្ជើញស្តាប់ការបកស្រាយរបស់ យុវជន ថុន រដ្ឋា ក្នុងវីដេអូខាងក្រោមនេះ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here