បទពិសោធន៍នារីរូបស្រស់ ៖ បើមិនចង់បាត់បង់កែវភ្នែក សូមឈប់ប្រើ contact lens - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Monday, January 28, 2019

បទពិសោធន៍នារីរូបស្រស់ ៖ បើមិនចង់បាត់បង់កែវភ្នែក សូមឈប់ប្រើ contact lens

អាយឌីអូឡូជីញ៉ូស

គណនីហ្វេសប៊ុក Cino Kimchi ចែករំលែកបទពិសោធន៍ ជូនចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយ ដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។

contact lens

គណនីខាងលើបានបន្តថា កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្ត make up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens ហ្នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូចគេនា សួរថាពិបាកទេ?

បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា?

ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?

ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពុងរលាកភ្នែកកម្រិតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h ទើបធ្វើអោយរលាក បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការ:មិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ 😢 មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ 😢

នារីរងគ្រោះខាងលើ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here