លោក តាន់ គីមសួរ ផ្ញើជូនទៅបងប្អូន ដែលគិតថាខ្លួនឯង​កំពុងតែជួបប្រទះនូវ​ជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ (depression) ហើយកំពុងតែព្យាយាមគិតខ្លី សូមមកទស្សនាវីដេអូនេះជាមុនសិន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Saturday, January 19, 2019

លោក តាន់ គីមសួរ ផ្ញើជូនទៅបងប្អូន ដែលគិតថាខ្លួនឯង​កំពុងតែជួបប្រទះនូវ​ជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ (depression) ហើយកំពុងតែព្យាយាមគិតខ្លី សូមមកទស្សនាវីដេអូនេះជាមុនសិន

អាយឌីអូឡូជីញ៉ូស

នៅរយៈពេលចុងក្រោយនេះនៅតាមបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការលើកឡើង នូវ ជំងឺបាក់ទឹកចិត្ត (depression) ដែលមានអ្នកខ្លះឈានទៅដល់ការសម្លាប់ខ្លួនទៀត អ្វីដែលជាការជម្រុញចិត្តឡើងវិញ លោក តាន់ គីមសួរ អ្នកផលិតវីដេអូអប់រំ តាមបណ្ដាញសង្គម បានលើកឡើងនូវជីវិតតស៊ូរបស់ លោក ទុយ សុខដុង ដែលមានសភាពពិការជើង និងពិការដៃ ដោយថតវីដេអូសម្រាប់ចែករំលែកជូនបងប្អូនដែលកំពុងគិតថាខ្លួនឯងមានបញ្ហាធ្ងន់ធ្ងរ រហូតចង់សម្លាប់ខ្លួន ឲ្យមកមើលវីដេអូនេះជាមុនសិន។

លោក ទុយ សុខដុង

តាមរយៈគណនីលោក តាន់ គីមសួរ លោកបានលើកឡើងថា៖

វីដេអូនេះ ខ្ញុំសូមផ្ញើជូនទៅប្អូនៗឬបងៗដែលគិតថាខ្លួនឯងកំពុងតែជួបប្រទះនូវជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ (depression) ហើយកំពុងតែព្យាយាមគិតខ្លី ក្រោយពីទស្សនាវីដេអូនេះហើយ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងយល់ឃើញថាកម្រិតនៃជំងឺបាក់ទឹកចិត្តរបស់អ្នកទាំងអស់គ្នាគឺមិនស្មើរប្អូនប្រុសដ៏កំសត់ម្នាក់នេះសូម្បីតែបន្តិច ប្អូនប្រុសនេះតស៊ូរ ហើយមិនចុះចាញ់នឹងព្រហ្មលិខិតទេ គាត់ធ្លាប់បានប្រឈមមុខជាមួយការមើលងាយដូចមនុស្សក្រៅភព ដូចសត្វចម្លែក និងការលំបាកសព្វបែបយ៉ាងបាន​ សាកគិតទៅមើល បើសិនជាគាត់ចុះចាញ់ តើគាត់ព្យាយាមរស់ដើម្បីអ្វី?

ហេតុអ្វីពួកយើងដែលមានការសម្បទាគ្រប់គ្រាន់នោះបែរជាធ្វើមិនបានទៅវិញ? បើគង់តែនឹងត្រូវបញ្ចប់ជិវិតខ្លួនឯងដដែរ សូមបញ្ចប់ទៅដោយមានន័យ🙏🙏🙏

លោក គីមសួរ ថត លោក ទុយ សុខដុង

វីដេអូនៃជីវិតតស៊ូរបស់ប្អូនប្រុស Tuy Sokdung ៖

លោក ទុយ សុខដុង និងពិធីការនី
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here