
លោកអ៊ឹង រដ្ឋា ហៅនាយទុយ ពិធីករទូរទស្សន៍ដ៏ល្បី នៅមួយរយៈពេលចុងក្រោយនេះ មហាជនបានសង្កេតឃើញថា លោកបានរៀបរាប់រឿងរ៉ាវរបស់ខ្លួនផ្សេងជាច្រើន ជាពិសេសមានរឿងដែលលោកមិនសប្បាយចិត្ត តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺ នៅវីដេអូមួយដែលលោកបាន Live គឺឃើញមានជាប់ឧបករណ៍ច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន។



យ៉ាងណានេះគ្រាន់តែជាការងឿងឆ្ងល់ពីសំណាក់មហាជនទេ សង្ឃឹមថាលោកនឹងធ្វើការបកស្រាយចំពោះបញ្ហានេះ ។
វីដេអូ ៖
នាយ ទុយ ចេញមុខបកស្រាយ ក្រោយមហាជនយល់ច្រឡំ អំពីដបទឹកសុទ្ធ និងទុយោពីរ
សូមជម្រាបជូនផងដែរថា កាលពីល្ងាចថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨ លោកហែម បូរិទ្ធ ហៅ ឡាយអិន អតីតពិធីករទូរទស្សន៍ល្បីឈ្មោះមួយនិងជា DJ រួមទាំងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់បញ្ជូមកសាលាដំបូងដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីលក់គ្រឿងញៀននៅមុខក្លឹបកម្សាន្តរ៉ុក ហើយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោកឡុង ជាប ព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទជួញ ដូរគ្រឿងញៀននិងរក្សាទុកអាវុធខុសច្បាប់ ។

No comments:
Post a Comment