បញ្ហាកំណាត់ផ្លូវ LV ក្រុងព្រះសីហនុ ដែលមានដក់ទឹកនៅរដូវប្រាំងនេះ លោកប្រធានមន្ទីរសាធារណការ បានបកស្រាយ និងដំណោះស្រាយយ៉ាងខ្លីថា - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, January 16, 2019

បញ្ហាកំណាត់ផ្លូវ LV ក្រុងព្រះសីហនុ ដែលមានដក់ទឹកនៅរដូវប្រាំងនេះ លោកប្រធានមន្ទីរសាធារណការ បានបកស្រាយ និងដំណោះស្រាយយ៉ាងខ្លីថា

អាយឌីអូឡូជីញ៉ូស

ក្រុងព្រះសីហនុ៖ បើយើងមើលមួយភ្លេត អាចនឹងសន្និដ្ឋានបានថាទឹកដក់នៅតាមកំណាត់ផ្លូវ LV ក្នុងសង្កាត់លេខ4 ក្រុងព្រះសីហនុក្នុងនេះ អាចនឹងមានភ្លៀងខ្លាំង ប៉ុន្តែមិនមែននោះទេ បញ្ហាដែលមានដក់ទឹកនៅរដូវប្រាំងនេះ បើតាមលោកណុប ហេងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុប្រាប់ អ្នកសារព័ត៌មាននៅព្រឹកថ្ងៃ ១៦ ខែមករា ឆ្នាំ ២០១៩នេះថា៖

ដោយសារនៅជុំវិញផ្លូវនេះមានការចាក់ដីសាងសង់សំណង់ផ្សេងៗ ខ្ពស់ជាងផ្លូវ លែងមានដីទំនាបសម្រាប់រំដោះទឹកបែបធម្មជាតិទៀតទេ ហើយប្រពន្ធ័លូរំដោះទឹកនៅតាមផ្លូវនេះក៍ត្រូវបានដីហូរចូលលុបផ្លូវទឹកហូរអស់ហើយដែរ និងថាទឹកដែលដក់លើផ្លូវនារដូវប្រាំងនេះ គឺជាសំណល់ទឹកប្រើប្រាស់ពីកន្លែងអាជីវកម្មផ្សេងៗដូចជាកន្លែងលាងរថយន្ត និងម៉ូតូនិងកាកសំណល់ទឹកពីលំនៅដ្ឋានដែលនៅជាប់ផ្លូវ ។

ហើយចំពោះដំណោះស្រាយវិញ នៅចំពោះមុខជាបណ្តោះអាសន្ន ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ បានចាត់អោយមន្ទីរសាធារណៈការខេត្តយកគ្រឿងចក្រកាយរំដោះទឹកទម្លាក់ចេញពីផ្លូវសិន រង់ចាំការជួសជុលជាផ្លូវការទាំងផ្លូវ និងប្រពន្ធ័លូ។

លោក ណុប ហេង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ផ្លូវLVនេះស្ថិត នៅក្នុងគម្រោងស្តារផ្លូវចំនួន22 ខ្សែតាមរយៈថវិកាពីថ្នាក់ជាតិក្នុងឆ្នាំ2019នេះ ។ ចំពោះលូរំដោះទឹកតាមផ្លូវនេះស្ថិតនៅក្នុងគម្រោងរបស់ADB អាចនិយាយបានថា ក្នុងដំណាក់កាលបច្ចុប្បន្ន រដ្ឋបាលខេត្តនៅរង់ចាំគម្រោងទាំងអស់នោះធ្លាក់មកដល់ នឹងមានការជួសជុលស្តារឡើងវិញហើយ៕

ពីលោកពូ ហ៊ុយ ប៊ុនឡេង

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here