មហាជនងឿងឆ្ងល់! ករណីដូចគ្នា ទីតាំងទល់មុខគ្នា ប៉ុន្តែ ខារ៉ាអូខេ​ «PRO KTV PRO» បិទ ឯ ROCK នៅ​បើកដំណើរការដដែល ? - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, January 22, 2019

មហាជនងឿងឆ្ងល់! ករណីដូចគ្នា ទីតាំងទល់មុខគ្នា ប៉ុន្តែ ខារ៉ាអូខេ​ «PRO KTV PRO» បិទ ឯ ROCK នៅ​បើកដំណើរការដដែល ?

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ អាជ្ញាធរសម្រេចបិទទីតាំងអាជីវកម្មខារ៉ាអូខេ PRO KTV ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មិនឲ្យបើកដំណើរការអាជីវកម្មប្រភេទនេះទៀតឡើយ បន្ទាប់ពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប និងឃាត់ខ្លួន​ជនសង្ស័យ៥៨នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន។ នេះតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ។

ខារ៉ាអូខេ PRO KTV ដែលអាជ្ញាធរសម្រេចបិទ
ថៅកែ

នាយឧត្តសេនីយ៍ មាស វីរិទ្ធ បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ទីតាំងខាងលើនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទៀតទេ ព្រោះសមត្ថកិច្ចធ្លាប់ង្ក្រាបករណីគ្រឿងញៀនម្តងរួចមកហើយ និងទើបបង្ក្រាបម្តងទៀតនៅយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។ ដូច្នេះអាជ្ញាធរមិនអនុញ្ញាតឲ្យទីតាំងដដែលនេះ បើកអាជីវកម្មប្រភេទនេះទៀតឡើយ គឺសម្រេចបិទតែម្តង។

ដោយឡែកករណីមួយទៀតនៅមណ្ឌល​កម្សាន្ត «ROCK» ដែល​មា​នទី​តាំងនៅ​ទល់មុខ​គ្នា មហាជនមានការងឿងឆ្ងល់តើហេតុអ្វីបានជានៅតែអាចបើកដំណើរការយ៉ាងពេញទំហឹងដដែល ខណៈកន្លងមក​កម្លាំង​មាន​សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុង​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ ហើយ​ក៏ធ្លាប់​មានការ​បាញ់ប្រហារ​គ្នា និង​រឿង​ផ្សេង​ៗ​យ៉ាងច្រើន​រាប់​មិន​អស់ តែ​នៅ​តែ​បើក​ដំណើរការ​យ៉ាង​ពេញទំហឹង​ដដែល ។

ការ​ចាប់​ឃាត់ខ្លួន​ឌី​ជេ ឡាយ អិន និង​បក្សពួក​ចំនួន​៣​នាក់​ទៀត រួម​ទាំង​ថ្នាំ​ញៀន​ដែល​មាន​ទម្ងន់​ជាង​១​គីឡូក្រាម អាវុធ​ខ្លី​ចំនួន​១​ដើម រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ នៅ​ក្នុង​មណ្ឌល​កម្សាន្ត​«ROCK»
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here