កម្លាំងជំនាញ ឆ្មក់ចូលក្លិបកម្សាន្ត (PRO) ចាប់ខ្លួនជនជាតិចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន៥៨នាក់ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, January 20, 2019

កម្លាំងជំនាញ ឆ្មក់ចូលក្លិបកម្សាន្ត (PRO) ចាប់ខ្លួនជនជាតិចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន៥៨នាក់ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ នៅម៉ោងជាង១២រលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនបរទេសដែលមានចម្រុះជាតិសាសន៍ចំនួន ៥៨នាក់ រួមមាន ចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ក្រោយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្តប្រូ (PRO) ដែលមានទីតាំងនៅលើផ្លូវមុនី្នវង្ស ផ្ទះលេខ៧៥៧-៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្លិបកម្សាន្តប្រូ (PRO)

សូមជម្រាបជូនថា ការបង្ក្រាបក្លិបកំសាន្តប្រូនេះ គឺជាលើកទី២ហើយ មិនដឹងថាម្ចាស់ទីតាំងនេះមានខ្នង ឬក៏ខ្សែអ្នកមានអំណាច ឬយ៉ាងណាទេ បានជាបន្តឲ្យបើកដំណើរការជាធម្មតាឡើងវិញបាន។ 

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅរាត្រីថ្ងៃទី១៨ខែមករា ឆ្នាំ២០១៩ ពីម៉ោង១២និង១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ កម្លាំងជំនាញ (ក៨) និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅទីតាំងខាងលើនេះ លទ្ធផល៖

-ឃាត់ខ្លួន: ជនសង្ស័យ៥៨នាក់ (ស្រី២៤)

+ជនជាតិចិន២៩នាក់ ស្រី៥នាក់។

+ជនជាតិវៀត ណាម ២៣នាក់ ស្រី១៥នាក់។

+ជនជាតិថៃ ០២នាក់ ស្រី

+ជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់។

+ជនជាតិកូរ៉េ ០១នាក់ ប្រុស។

-ធ្វើតេស្តទឹកម៉ូត  វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់។

-បែងប្រភេទជនសង្ស័យ:

+អនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។

+មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង។

+អ្នកប្រើប្រាស់៥៣នាក់

+អ្នកកំដរ ០២នាក់។

– ចាប់យកវត្ថុតាង :

+អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម

+ម្សៅគេតាមីន៦,៥៨ក្រាម។

+ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨

ក្រាម។

បញ្ជាក់: វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយប៉ាយលើតុ ជ្រុះដី ពូកគេបដិសេធទាំងអស់គ្នា ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។

ជនជាតិចិន វៀតណាម កូរ៉េ ថៃ ខ្មែរ ចំនួន៥៨នាក់ ក្រោយបង្រ្កាបបាន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here