ចប់! សូម្បីតែសាំង PTT ក៏លក់ឲ្យភ្ញៀវអត់គ្រប់លីត្រដែរ អាជ្ញាធរព្រមានដកអាជ្ញាប័ណ្ណ (សាខាបូកគោ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 25, 2019

ចប់! សូម្បីតែសាំង PTT ក៏លក់ឲ្យភ្ញៀវអត់គ្រប់លីត្រដែរ អាជ្ញាធរព្រមានដកអាជ្ញាប័ណ្ណ (សាខាបូកគោ)

អាយឌីអូឡូជីញ៉ូស

កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយចែកចាយប្រេងឥន្ធនៈ ចំនួន ០៤ ទីតាំង ធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលចុះពិនិត្យ

ជាលទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ ស្ថានីយចែកចាយប្រេងឥន្ធនៈ ភីធីធី (PTT) បូកគោ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មិនមានអនុលោមភាពផ្នែកបរិមាណ។

ស្ថានីយចែកចាយប្រេងឥន្ធនៈ ភីធីធី (PTT) បូកគោ

មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមលើកទី១ តែបើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងករណីស្ថានីយ/ដេប៉ូដដែលមានភាពមិនប្រក្រតីជាលើកទី ២ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងស្នើសុំក្រសួង ពាណិជ្ជកម្ម ធ្វើការព្យួរអាជ្ញាប័ណ្ណផ្អាកអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here