ករណីនេះអាជ្ញាធរអប្សារាថា ៖ ពិបាករកមុខ​អ្នកគូសណាស់​ មិនដឹងរក​ឯណាទេ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, January 11, 2019

ករណីនេះអាជ្ញាធរអប្សារាថា ៖ ពិបាករកមុខ​អ្នកគូសណាស់​ មិនដឹងរក​ឯណាទេ

អាយឌីអូឡូជីញ៉ូស

ក្រោយរូបព្រះពុទ្ធបដិមានៅប្រាសាទបាយ័ន ខេត្តសៀមរាម ត្រូវបានជន​ខ្វះ​ការ​គិត​ពិចារណាគូសវាសក្រវេមក្រវាមលើ​ព្រះភ័ក្ដ្រ​ មហាជនបានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើដែលធ្វើបែបនេះ ព្រោះព្រះពុទ្ធបដិមាជា​ទី​គោរព​សក្ការ​បូជា និងស្ថិត​ក្នុង​តំបន់​ប្រាសាទ​អង្គរ តំបន់ភ្ញៀវទេសចរណ៍ និង​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចំពោះ លោក ឡុង កុសល ដែលជា​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរាបានឆ្លើយបំភ្លឺតាមរយៈអ្នកសារព័ត៌មានថា ៖ 

មិន​ដឹង​ជា​គេ​គូស​ដើម្បី​អី្វ? មិន​ដឹង​ថា​ ប្រពៃ​ណី​ ទំនៀម​ទម្លាប់​អ្វី​ឡើយ។  «ពិបាក​ដែរ​រឿងហ្នឹង បើ​ឲ្យ​ទៅ​រក​អ្នក​ណា​ អ្នក​ធ្វើ​នោះ?» ហើយលោកបានបន្តថា គឺមិន​បាន​ដឹង​ឮ​ឡើយ អំពី​រឿង​នេះ​ មិន​ដឹងជា​អ្នក​ណា​ជា​អ្នក​ទៅ​គូសវាសបែបនេះ ព្រោះ​ធម្មតា​មនុស្ស​ទៅ​លេង​ច្រើន ម៉ោង​ខុស​គ្នា ពេល​ខុស​គ្នា ធ្វើ​ម្ដេចអាជ្ញាធរយើង​ទៅ​ដឹង​ថា​តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​នោះ? ប្រហែល​ជា​រឿង​នេះ​កើត​ឡើង នៅ​ម៉ោង​ក្រោយ​បំពេញ​ការងារ​របស់​អាជ្ញាធរ​។

លោក ឡុង កុសល @រូបថតដោយ Sabay

ហើយចំពោះចំណាត់ការបែបណានោះ លោក​បាន​ឆ្លើយ​ថា៖ គ្រាន់​តែ​អាច​ទាក់ទង​សួរ​ទៅ​កាន់​អាជ្ញាធរ​តែ​ប៉ុណ្ណោះ ហើយលោកក៏បាននិយាយថា នេះ​មិន​មែន​ជា​រឿង​ដែល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ឡើយ៕

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here