នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ហាម​ដាច់ខាត​ស្នងការគ្រប់ខេត្តក្រុង មិនត្រូវ​យក​ខ្សែស្រឡាយ បក្សពួកខ្លួន មក​កាន់​កន្លែង​ខ្លាញ់ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, February 1, 2019

នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ហាម​ដាច់ខាត​ស្នងការគ្រប់ខេត្តក្រុង មិនត្រូវ​យក​ខ្សែស្រឡាយ បក្សពួកខ្លួន មក​កាន់​កន្លែង​ខ្លាញ់

អាយឌីអូឡូជីញ៉ូស

ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ នៅសាលាខេត្តប៉ៃលិន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកហរឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តប៉ៃលិន ជំនួស លោកឧត្តមសេនីយ៍ទោ ជា ចាន់ ឌិន ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ក្នុងឱកាសនេះ លោកនាយ​ឧត្តមសេនីយ៍​សន្ធិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ណែនាំ​ឲ្យ​លោកស្នងការ​ដែល​ទើបនឹង​តែងតាំង​ថ្មី ត្រូវ​តែ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ​ឲ្យ​បាន​ល្អប្រសើរ ដោយ​ធ្វើការ​ពង្រឹង​ស្ថាន​ការ​ក្នុង​ខេត្ត ជា​ពិសេស​ត្រួតពិនិត្យ​ប៉ុស្តិ៍​រដ្ឋបាល​មិន​ឲ្យ​មាន​ភាព​អសកម្ម​គ្រប់​បែប​យ៉ាង។ 

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here