នាយឧត្តមសេនីយ៍ នេត សាវឿន ថា មានសំណុំរឿង៣ស្ថិតនៅក្នុងដៃនគរបាល មិនរាប់ទាំងបទល្មើសផ្សេងទេ ដើម្បីចាត់វិធានការណ៍ លោក សម រង្ស៊ី - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, February 1, 2019

នាយឧត្តមសេនីយ៍ នេត សាវឿន ថា មានសំណុំរឿង៣ស្ថិតនៅក្នុងដៃនគរបាល មិនរាប់ទាំងបទល្មើសផ្សេងទេ ដើម្បីចាត់វិធានការណ៍ លោក សម រង្ស៊ី

អាយឌីអូឡូជីញ៉ូស

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាសចូលរួមប្រកាសផ្ទេរតំណែងស្នងការនគរបាល នៅខេត្តព្រៃវែង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពលរដ្ឋដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសកំពុងតែបំពុលព័ត៌មានជាខ្លាំង ដោយពួកគេបានធ្វើសង្រ្គាមចិត្តសាស្រ្តមកលើថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ ជាក់ស្តែងការបំពុលព័ត៌មានករណីលោក សម រង្ស៊ី វិលចូលស្រុកវិញនៅឆ្នាំ២០១៩នេះជាដើម។

លោកបន្ថែមថា ព័ត៌មានលោក សម រង្ស៊ី ប្រកាសចូលស្រុកវិញនៅឆ្នាំ២០១៩នេះ គឺជាប្រធានបទមួយយ៉ាងសំខាន់ដោយមានការចាប់អារម្មណ៍ពីសំណាកពលរដ្ឋខ្មែរ ដែលជាអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះ។ ក្នុងនោះបើតាមសារព័ត៌មានគាំទ្រអតីតបក្សប្រឆាំង បានផ្សាយថា អ្នកគាំទ្រជាច្រើនពាន់នាក់ បានត្រៀមទៅទទួលស្វាគមន៍មេបក្សរបស់ខ្លួនផងដែរ។

ពាក់ព័ន្ធករណីលោក សម រង្ស៊ី នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា មានសំណុំរឿង៣ស្ថិតនៅក្នុងដៃនគរបាល មិនរាប់ទាំងបទល្មើសផ្សេងទេ ដែលតុលាការបានបញ្ជូនមក ដើម្បីចាត់វិធានការណ៍លើអតីតមេបក្សប្រឆាំងរូបនេះ នៅពេលត្រឡប់ចូលស្រុកវិញ។

ក្នុងនេះដែរលោកបញ្ជាក់ថា “ចឹងខ្ញុំយល់ថា សភាពការណ៍ទាំងអស់នេះ យើងត្រូវត្រៀមខ្លួនជាស្រេច ជាពិសេសស្នងការដែលតួនាទីជាបញ្ជាការឯកភាព ត្រូវមានផែនការលំអិតជូនបញ្ជាការឯកភាព ដើម្បីប្រើកម្លាំងរួមដោះស្រាយបញ្ហាការពារសេចក្តីសុខជូនប្រជាពលរដ្ឋ”។

លោកបញ្ជាក់បន្ថែមថា “ចឹងបានជាខ្ញុំប្រើពាក្យមួយថា យើងកំពុងតែជួបការបំពុលព័ត៌មាន” ដោយកម្ពុជាកំពុងតែជួបបញ្ហាការបំពុលព័ត៌មានដែលករណីនេះ គឺជាបញ្ហាមួយធំកើតឡើងដោយសារតែបច្ចេកវិទ្យាទំនើប កើតចេញពីបណ្តាញសង្គមដូចជា ហ្វេសប៊ុក អនឡាញ youtub និងប៉ុស្តិ៍វិទ្យុមានសច្ចៈភាព វិទ្យុខ្លះលំអៀងនយោបាយ និងនៅកណ្តាល៕

ក្នុងឱកាសចូលរួមប្រកាសផ្ទេរតំណែងស្នងការនគរបាល នៅខេត្តព្រៃវែង
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here