កោះរ៉ុងសន្លឹមយើងហ្នឹង មិនបាច់ទៅដល់ស្រុកគេណាទេ ជួយថែរក្សាទាំងអស់គ្នាផងបងប្អូន! (មានវីដេអូ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, February 1, 2019

កោះរ៉ុងសន្លឹមយើងហ្នឹង មិនបាច់ទៅដល់ស្រុកគេណាទេ ជួយថែរក្សាទាំងអស់គ្នាផងបងប្អូន! (មានវីដេអូ)

អាយឌីអូឡូជីញ៉ូស

នៅរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនអ្នកនេសាទ ភ្ញៀវទេសចរណ៍ ដែលមកលេងនៅសមុទ្រកម្ពុជាយើងបានប្រទះឃើញប្រភេទត្រីយក្សដ៏កម្រជាច្រើនប្រភេទ ដែលភាគច្រើនសុទ្ធតែជាត្រីស្លូត។

ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុកមួយ អាចជាភ្ញៀវទេសចរណ៍ គាត់បានប្រទះឃើញយក្ស ស្លូតមួយក្បាលទៀតហើយនៅ ឆ្នេរសារាសេន កោះរុងសន្លឹមខេត្ត ព្រះសីហនុយើងហ្នឹង។

ត្រីយក្សដែលភ្ញៀវបានឃើញ

គណនីខាងលើបានបន្ថែមថា ដូចច្នេះមានស្រាប់ៗអ៊ីចឹងហើយ សូមបងប្អូនយើងជួយអភិរថែរក្សា និងចូលរួមការពារទាំងអស់គ្នា ដូចនេះសូមបងប្អូនយើងដែលនៅកោះរុងសន្លឹមកុំប៉ះពាល់ដើម្បីទុកជាសម្បត្តិទេសចរណ៍ដែលកម្ររកបាន ។

ជាចុងក្រោយនេះសូមបងប្អូនយើងបើសិនជាអាចយើងកុំប្រើប្រភេទអូប័រដែលនឹងអាចជួបគ្រោះថ្នាក់ដល់សត្វ យើងអាចប្រើជាប្រភេទទូកអុំ ឬទូក ហើយគួរកុំទៅបើកជិតវាពេក៕

ត្រីយក្សដែលភ្ញៀវបានឃើញ

វីដេអូ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here