ខណៈនេះចំប៉ីខ្មៅ ត្រូវបានបញ្ជូនមកដល់ព្រៃស ដាក់​ពន្ធនាគារ​ តាមច្បាប់​ហើយ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

ខណៈនេះចំប៉ីខ្មៅ ត្រូវបានបញ្ជូនមកដល់ព្រៃស ដាក់​ពន្ធនាគារ​ តាមច្បាប់​ហើយ

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប​ ​ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាទាំងអស់​ ពិតជាសប្បាយរីករាយណាស់ ដែលបានឃើញសមត្ថកិច្ចចាត់វិធានការ(នាំខ្លួន) បុគ្គលឈ្មោះ យិន ហេង ហៅ "ចំប៉ីខ្មៅ" ដែលបានជេរប្រមាថ មើលងាយដល់ជាតិសាសន៍ខ្មែរយើងទាំងមូល ក៏ដូចជាការប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់នៃយើងផងដែរ ដើម្បីបញ្ជូនខ្លួនទៅតុលាការអនុវត្តទោស ឲ្យសមទៅនិងអ្វីដែលខ្ទើយរូបនេះបានប្រព្រឹត្ត ។

ចំប៉ីខ្មៅ ពេលបញ្ជូនមកដល់ព្រៃស

ក្រោយពីតុលាការសម្រេចឲ្យជាប់ទោស​ ខណៈពេលនេះ ចំប៉ីខ្មៅ ត្រូវបានបញ្ជូនមកដល់ព្រៃស (ម១) ដោយសុវត្ថិភាព នៅវេលាម៉ោង​០៦ និង៥០នាទីល្ងាច​ ថ្ងៃទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០១៩ ។

ចំប៉ីខ្មៅ ពេលបញ្ជូនមកដល់ព្រៃស

សូមជម្រាបជូនថា នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ​លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ ​​សម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ពី​បទ​ញុះញង់​អោយ​មាន​ការរើសអើង ​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។ មាត្រា ៤៩៦ ចែងថា ការញុះញង់ឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល។

ចំប៉ីខ្មៅ ពេលនៅមុខតុលាការ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here