ឯកឧត្តម វិល្លាមថាការចាប់ចំប៉ីខ្មៅគឺត្រឹមត្រូវ តែលោកគាំទ្រឲ្យដាក់ទោសអ្នកបង្កហិង្សាថែមទៀត ដើម្បីសមភាព - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

ឯកឧត្តម វិល្លាមថាការចាប់ចំប៉ីខ្មៅគឺត្រឹមត្រូវ តែលោកគាំទ្រឲ្យដាក់ទោសអ្នកបង្កហិង្សាថែមទៀត ដើម្បីសមភាព

អាយឌីអូឡូជីញ៉ូស

ករណីយុវជនភេទទី៣ យិន ហេង ហៅចំប៉ីខ្មៅ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានមហាជនជាច្រើនសម្ដែងការពេញចិត្ត និងគាំទ្រចំពោះចំណាត់ការនេះ ហើយជាមួយគ្នានោះដែរ ក៏មានវត្តមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា BE Acoustic ដោយបានអះអាងថាជាអ្នកខោកក្បាលចំប៉ីខ្មៅ ក៏បានបង្ហាញមុខ និងសម្ដែងការសប្បាយរីករាយដោយមានទាំងការជប់លៀងអបអរផងដែរ។

ក្រុមយុវជនដែលអះអាងថាខោកចំប៉ីខ្មៅ

ក្រោយការបង្ហាញមុខបែបនេះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងតួនាទីជាទីប្រឹក្សារដ្ឋាភិបាល បានលើកឡើងថាការចាប់ចំប៉ីខ្មៅគឺត្រឹមត្រូវ តែក៏លោកគាំទ្រឲ្យឃាត់ខ្លួនអ្នកបង្កហិង្សាថែមទៀតផងដែរ ក្នុងការអនុវត្តន៍ច្បាប់ដោយ សមភាព ស្មេីភាព តម្លាភាព ដេីម្បីធានាថាសង្គមកម្ពុជាមិនគាំទ្រហិង្សានិយម។

នេះបើតាមការលើកឡើងតាមរយៈផេគផ្លូវការលោកនៅមុននេះបន្តិច ខាងក្រោយនេះជាខ្លឹមសារទាំងស្រុង៖

អ្នកត្រូវគេវាយនិយាយមិនគិតប្រេីសិទ្ធិបញ្ចេញមតិហួស ព្រំដែនប៉ះពាល់ដល់កិត្យានុភាពជាតិ ត្រូវប៉ូលិសចាប់ដេកទ្រុង វាជាការត្រឹមត្រូវ ចុះអ្នកវាយគេ ហិង្សាដោយចេតនា ម្ដេចបានជាគ្មានទោស ? នេះឬជាច្បាប់ ? ខ្ញុំគាំទ្រអោយមានការអនុវត្តន៍ច្បាប់ដោយ សមភាព ស្មេីភាព តម្លាភាព ដេីម្បីធានាថាសង្គមកម្ពុជាមិនគាំទ្រ ហិង្សានិយម ។ សូមស្រាវជ្រាវមេីលដេីម្បីឈានដល់ការដាក់ទោស សូមពិនិត្យមាត្រា ២១៧, ២២៨ , ២៩៩ នៃក្រមព្រហ្មទណ្ឌ ។

ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម)

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការឃាត់ខ្លួន និងសាកសួរតាមនីតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ  ។

សង្ស័យកំពុងធ្វើការឃាត់ខ្លួន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here