តោះមកស្តាប់ដើមហេតុ ដែលនាំឲ្យបុរសម្នាក់ក្នុងចំណោមបីនា​ក់ ខោកក្បាលចំប៉ីខ្មៅឲ្យចូលគុ​ក ... - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

តោះមកស្តាប់ដើមហេតុ ដែលនាំឲ្យបុរសម្នាក់ក្នុងចំណោមបីនា​ក់ ខោកក្បាលចំប៉ីខ្មៅឲ្យចូលគុ​ក ...

អាយឌីអូឡូជីញ៉ូស

នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ​លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ ​​សម្រេច​ចោទប្រកាន់​ឈ្មោះ​យិន ហេង ពី​បទ​ញុះញង់​អោយ​មាន​ការរើសអើង ​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។ មាត្រា ៤៩៦ ចែងថា ការញុះញង់ឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ៦ លានរៀល។

​យិន ហេង

ទាក់ទងនឹងដើមហេតុដែលនាំឲ្យឈានដល់ការជេរប្រមាថ ហើយធ្វើឲ្យឈានទៅដល់ការចូលគុកបែបនេះ បុរសដែលជាអ្នកខោកយុវជន យិន ហេង បានចេញមុខហើយដោយមានគាត់តែម្នាក់ប៉ុននោះ ជាអ្នកធ្វើបែបនេះ មិនមានពាក់ព័ន្ធនឹងនរណាផ្សេងឡើយ ដោយបុរសអ្នកខោក ខាងលើ មានឈ្មោះថា ផាន់ សំរ៉ុង ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ BE Acoustic ការបញ្ជាក់បែបនេះ ដើម្បីកុំមានការយល់ច្រលំ ទៅលើបងប្រុស ២ នាក់ទៀត​ដែល​បានអ​ង្គុយ ផឹកជាមួយគាត់ គឺពួកគាត់ទាំងពីអ្នកនោះមិនបានមានការពាក់ព័ន្ធទេ ។

ផាន់ សំរ៉ុង ដែលជាអ្នកខោក
ផាន់ សំរ៉ុង ចេញមកបកស្រាយ

ទាក់ទងនឹងមូលហេតុវិញគឺមានការលើសជ្រុលជ្រួសគ្នាតិចតួច ដែលបុរស ផាន់ សំរ៉ុង អះអាងថា យុវជន យិន ហេង ហ្នឹង ប៉ះម៉ូតូគាត់ ហើយមិនបានសុំទោស បែរជាមានសភាពឈ្លើយជេរម្ដាយគាត់ ទើបគាត់ខោក ៦ក្រញ៉ ហ្នឹងតែម្ដងទៅ។

សូមស្ដាប់ការបកស្រាយលម្អិត៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here