អ្នកដឹកនាំថត និងសម្តែងផលិតកម្មមួយនឹងចេញមុខសុំប្តឹងចំប៉ីខ្មៅ បើប្តឹងហើយស្ងាត់គ្មានន័យ នឹងសុំឈប់ពីការងារ និងសិល្បៈ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, February 5, 2019

អ្នកដឹកនាំថត និងសម្តែងផលិតកម្មមួយនឹងចេញមុខសុំប្តឹងចំប៉ីខ្មៅ បើប្តឹងហើយស្ងាត់គ្មានន័យ នឹងសុំឈប់ពីការងារ និងសិល្បៈ

អាយឌីអូឡូជីញ៉ូស

កាលពីយប់ថ្ងៃទី ០៤ ខែកុម្ភៈម្សិលមិញនេះ បុគ្គល ហេង​ យិន ហៅ ចំប៉ីខ្មៅ បានចេញវីដេអូជេរទៅកាន់បុរសបីនាក់ ដែលលោក អះអាងថាបានខោកក្បាល ប៉ុន្តែការជេរដៀលនេះឈានទៅដល់ការដៀលពូជខ្មែរកប់ៗមាត់ ដូចនឹងការដៀលប្រជាជនខ្មែរទូទាំងប្រទេសអ៊ីចឹង។

មានមហាជនជាច្រើនសម្ដែងការខឹងសប្បារជាខ្លាំង រហូតដល់ លោក ជួន សុវណ្ណវាសនា អ្នកដឹកនាំថត និងសម្តែងប្រចាំផលិតកម្មដ៏ល្បីមួយ ចេញមុខប្ដឹង និងភ្នាល់ដាក់ការងារ ប្រសិនបើការប្ដឹងមិនមានលទ្ធផល។

នេះបើបានការថ្លែងតាមបណ្ដាញសង្គមក្រោយវីដេអូជេរតៀលខ្មែរនេះបានផូសប៉ុន្មានម៉ោងក្រោយ៖

ខ្ញុំបាទនឹងចេញមុខសុំប្តឹង អាក្អូនឯងទៅមើលច្បាប់ព្រហ្មទណ្ឌ ទោសអាក្អូនឯង អាចជាប់ពន្ធនាគារពី១ខែទៅ២ឆ្នាំ​ ពិន័យ​ជាប្រាក់ពីមួយសែនរៀលទៅ១០លានរៀល ! ខ្ញុំនឹងសើបតាមច្បាប់បន្ថែមទៀត. បើខ្ញុំប្តឹងហើយស្ងាត់គ្មានន័យ ខ្ញុំសុំឈប់ពីការងារនឹងសិល្បៈ...! ខ្ញុំមិនស្នើក្រសួងទេ ខ្ញុំសុំប្តឹងក្នុងនាមខ្ញុំបាទជាឈាមខ្មែរ...! ស៊ូស្លាប់មិនអោយគេមើលងាយពូជនគរខ្មែរ

លោក ជួន សុវណ្ណវាសនា និងលោក ព្រាប សុវត្ថិ
ហេង​ យិន ហៅ ចំប៉ីខ្មៅ
ហេង​ យិន ហៅ ចំប៉ីខ្មៅ
ហេង​ យិន ហៅ ចំប៉ីខ្មៅ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here