មុននេះបន្តិច ចំប៉ីខ្មៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន​នៅខណ្ឌដូនពេញ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, February 5, 2019

មុននេះបន្តិច ចំប៉ីខ្មៅ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន​នៅខណ្ឌដូនពេញ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង

អាយឌីអូឡូជីញ៉ូស

នាយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា បើតាម លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យអ្នកសារព័ត៌មានដឹងថា យុវជនដែលជាភេទទី៣ យីន ហេង ហៅចំប៉ីខ្មៅ ដែលកំពុងល្បីនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ ក្នុងហាងកាហ្វេមួយកន្លែង ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំប៉ីខ្មៅត្រូវបានឃាត់ខ្លួន

ការចាប់ខ្លួនយុវជនភេទទី៣រូបនេះ ក្រោមការបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំការចាត់ការតាមនិតិវិធី។

វីដេអូ

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here