ដំណឹងលក់ស៊ីក្លូរបស់ឪពុកធម៌សម្តេចតេជោ ហ៊ុន សែន តម្លៃតែជាង១០ម៉ឺនដុល្លារ​ទេ! (បញ្ជាក់៖ ស៊ីក្លូត្រជាក់ត្រជុំ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

ដំណឹងលក់ស៊ីក្លូរបស់ឪពុកធម៌សម្តេចតេជោ ហ៊ុន សែន តម្លៃតែជាង១០ម៉ឺនដុល្លារ​ទេ! (បញ្ជាក់៖ ស៊ីក្លូត្រជាក់ត្រជុំ)

អាយឌីអូឡូជីញ៉ូស

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ លោកតា ពុត សឿន មានទីលំនៅ នៅខេត្តស្វាយរៀង បានបញ្ចប់មុខរបរធាក់ស៊ីក្លូទាំងស្រុង ក្រោយពីសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំលោកតា ជាឪ​ពុកធម៌ រួចមក ហើយលោកតា ក៏​​បានវិញត្រឡប់ទៅរស់​នៅ​ នៅ​ស្រុកកំណើត ដោយសម្ដេចតេជោ សង់ផ្ទះជូនលោកតា។ ស៊ីក្លូមួយ​ របស់លោកតាបានទិញ​ពីថៅកែម្នាក់ នៅរាជធានីភ្នំពេញ ហើយ​រក្សាទុកតាំងពីពេលនោះមក។

លោកតា ពុត សឿន និង សម្ដេចតេជោ

ហើយមកដល់ពេលនេះ ស៊ីក្លូនេះ ត្រូវបានប្រកាសលក់ជាសាធារណៈក្នុងតម្លៃ​ ១០៥០០០ដុល្លារសហរដ្ឋអាមេរិក ។

ដោយមានការសំណូមពរ ពីលោកតាប៉ុន្មានឆ្នាំមកនេះ និងមិនមានលទ្ធភាពផងនោះ នៅ​ថ្ងៃទី ៦ កុម្ភៈ ២០១៩ យើងខ្ញុំក៏ប្រកាសលក់ស៊ីក្លូនេះវិញ ដោយតម្លៃ​មួយ ដែលអ្នកបារមីទាប មិនអាចគិតយល់។

លោកតា ពុត សឿន

បញ្ជាក់៖ ស៊ីក្លូ មួយគ្រឿងនេះ គឺតំណាងអោយ ភាពត្រជាក់ត្រជុំ៕ លេខទំនាក់ទំនង 078 36 38 55

លោកតា ពុត សឿន និងកូនស្រីសម្ដេច
លោកតា ពុត សឿន កាលនៅធាក់ស៊ីក្លូ
លោកតា ពុត សឿន កាលនៅធាក់ស៊ីក្លូ
ស៊ីក្លូ លោកតា ពុត សឿន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here