លោក សម រង្ស៊ី ថាចូលមកស្រុកខ្មែរ មិនមែនឲ្យ លោក ហ៊ុន សែនចាប់ទេ គឺចូលដើម្បីចាប់លោក ហ៊ុន សែន វិញ (មានវិដេអូ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, February 5, 2019

លោក សម រង្ស៊ី ថាចូលមកស្រុកខ្មែរ មិនមែនឲ្យ លោក ហ៊ុន សែនចាប់ទេ គឺចូលដើម្បីចាប់លោក ហ៊ុន សែន វិញ (មានវិដេអូ)

អាយឌីអូឡូជីញ៉ូស

លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសខ្លាំងៗនៅមុខអ្នកគាំទ្រថា៖ ខ្ញុំចូលទៅប្រទេសកម្ពុជានៅឆ្នាំ២០១៩ ខាងមុខនេះដើម្បីដណ្តើមយកប្រទេសប្រគល់សងទៅប្រជាពលរដ្ឋខ្មែរវិញ។ អ្នកនយោបាយជើងចាស់រូបនេះបាននិយាយថា៖បងប្អូននៅប្រទេសកម្ពុជារង់ចាំពួកយើង យើងនៅក្រៅប្រទេសនឹងវិលទៅប្រទេសកម្ពុជា។

លោក សម រង្សី ថ្លែងទៅកាន់អ្នកគាំទ្រ

អបដោយសំឡេងអ៊ូអរប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស លោក សម រង្ស៊ី រំលឹកថា៖ខ្មែរនៅប្រទេសថៃរាប់លាននាក់ នៅម៉ាឡេស៊ីរាប់ម៉ឺននាក់ នៅកូរ៉េរាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិករាប់សែននាក់ នៅប្រទេសបារាំងរាប់សែននាក់ នៅប្រទេសកាណាដារាប់ម៉ឺននាក់ នៅអូស្រ្តាលីរាប់ម៉ឺននាក់ និងនៅប្រទេសដទៃទៀតរាប់ម៉ឺននាក់ យើងនឹងត្រឡប់ទៅប្រទេសយើងវិញ ដើម្បីយកប្រទេសកម្ពុជាវិញ។

លោក សម រង្សី

លោក សម រង្ស៊ី អះអាងដោយមានទំនុកចិត្តថា លោកចូលទៅប្រទេសកម្ពុជាមិនមែនឱ្យលោក ហ៊ុន សែន ចាប់ខ្លួនទេ តែទៅចាប់លោក ហ៊ុន សែន ហើយប្រជារាស្ត្រខ្មែររាប់លាននាក់នឹងងើបឈរឡើង ដើម្បីទៅចាប់ ហ៊ុន សែន វិញ យកទៅកាត់ទោស ពីបទក្បត់ជាតិ។

សូមអញ្ជើញស្តាប់និងទស្សនាប្រសាសន៍របស់លោក សម រង្ស៊ី តាមរយៈវិដេអូខាងក្រោម៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here