លោក សាន្ត ប៊ុនធឿន ជូន១០០០ដុល្លារ ដល់សមត្ថកិច្ចខណ្ឌដូនពេញ ក្រោយឃាត់ខ្លួនចំប៉ីខ្មៅ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

លោក សាន្ត ប៊ុនធឿន ជូន១០០០ដុល្លារ ដល់សមត្ថកិច្ចខណ្ឌដូនពេញ ក្រោយឃាត់ខ្លួនចំប៉ីខ្មៅ

អាយឌីអូឡូជីញ៉ូស

ថ្ងៃត្រង់ ទី០៦ ខែកុម្ភៈ ក្រោយមួយថ្ងៃនៃការឃាត់ខ្លួនយុវជនភេទទី៣ រហ័សនាម «ចំប៉ីខ្មៅ» លោកចាងហ្វាង សាន្ត ប៊ុនធឿន ជូន១០០០ដុល្លារដល់មន្ត្រីប៉ូលិស សមត្ថកិច្ចខណ្ឌដូនពេញ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ជាការលើកទឹកចិត្ត ។

ក្នុងការផ្ដល់បទសម្ភាសន៏ក្នុងឱកាសនេះអធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា នេះជាការងារសមត្ថកិច្ច និងមិនអនុញ្ញាតឲ្យជនល្មើសនៅក្រៅសំណាញ់ច្បាប់ឡើយ ហើយនៅរសៀលម៉ោង២នេះ នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនិតិវិធី។

វីដេអូសម្ភាសន៍៖

មន្ត្រីនគរបាលខណ្ឌដូនពេញ

ជាមួយគ្នានេះដែរមន្ត្រីសមត្ថកិច្ចក៏បានថ្លែងអំណរគុណដល់លោក សាន្ត ប៊ុនធឿន ហើយលោកសុំនូមពរឲ្យពលរដ្ឋទាំងអស់ប្រើប្រាស់សិទ្ធិឲ្យបានត្រឹមត្រូវ កុំឲ្យប៉ះពាល់ដល់អ្នកដទៃ ជាពិសេសសង្គមជាតិ

លោក សាន្ត ប៊ុនធឿន
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here