លោកផែង វណ្ណៈ ថាជាប់គុក​មិនស្រួលដូចនៅផ្ទះយើងទេ តែការឃាត់ខ្លួន​ឃុំខ្លួននៅពេលនេះ ​ជាការគិតពីសុវត្ថិភាពចំប៉ីខ្មៅទៅវិញទេ - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

លោកផែង វណ្ណៈ ថាជាប់គុក​មិនស្រួលដូចនៅផ្ទះយើងទេ តែការឃាត់ខ្លួន​ឃុំខ្លួននៅពេលនេះ ​ជាការគិតពីសុវត្ថិភាពចំប៉ីខ្មៅទៅវិញទេ

អាយឌីអូឡូជីញ៉ូស

ក្រោយសមត្ថកិច្ចឃាត់ឃុំខ្លួនលោក យិន ហេង ហៅចំប៉ីខ្មៅ លោក ផែងវណ្ណៈ បានលើកឡើងថា ជាប់គុក​មិនស្រួលដូចនៅផ្ទះយេីងទេ​ ដូច្នេះ​សូមកុំធ្វេីអ្វីដែលល្មេីសច្បាប់​ ។ ប៉ុន្តែ​ការឃាត់ខ្លួន​ឃុំខ្លួនចំប៉ីខ្មៅនៅពេលនេះ​ជាការគិតពីសុវត្ថិភាពចំប៉ីខ្មៅទៅវិញទេ​ ។ បេីទុកនៅអោយដេីរហេីរខាងក្រៅអាចមានគ្រោះថ្នាក់ដោយប្រការណាមួយមិនខានព្រោះអារម្មណ៍មហាជនខឹងខ្លាំងណាស់​ ។

ចំប៉ីខ្មៅត្រូវបានឃុំខ្លួន
លោក ផែង វណ្ណៈ

ប៉ុន្តែយ៉ាងណាមហាជនមួយចំនួននៅតែទទូចឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់ ដើម្បីសមភាព ស្មេីភាព តម្លាភាព ដេីម្បីធានាថាសង្គមកម្ពុជាមិនគាំទ្រហិង្សា ដោយឲ្យឃាត់ទាំងអ្នកបង្កហិង្សាមកទៀតផង ជាក់ស្ដែងដូចប្រិយមិត្តម្នាក់គាត់បានលើកឡើងថា ៖

Sokunthea Soon ៖ ខ្ញុំមិនកាន់ជើងខ្ទើយទេ​ ប៉ុន្តែបើគិតទៅស្ថានភាពប្រទេសយើងដូចជាអសុវត្ថិភាពពេក​ បើគ្រាន់តែស្អប់គ្នាហើយអាចបង្កហិង្សាដោយសារធារណៈបាន​ វាដូចជាមិនសម​។ ដាក់ទោសគាត់ហើយអប់រំគាត់ផង។ ម្យ៉ាងទៀតគួរដាក់ទោសអ្នកខោកគាត់ដែរ​ ទោះទោសស្រាល ឬធ្ងន់​ ព្រោះវាជាការរំលោភសិទិ្ធមនុស្ស​ ហើយគាត់អាចប្ដឹងវិញបាន។ សុំគិតអោយបានច្បាស់​ បើសិនជាអ្នកយល់ពីច្បាប់​ ចឹងសុំអោយច្បាប់ចាត់ការណ៏ទាំងសងខាងបានត្រូវ​ កុំទំនោរតាមគ្នា។

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here