ទីប្រឹក្សាក្រសួងព័ត៌មាន ទម្លាយជើងខ្លាំង សង់ផ្ទះស៊ីផ្លូវនៅក្រុងព្រះសីហនុ! - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, February 3, 2019

ទីប្រឹក្សាក្រសួងព័ត៌មាន ទម្លាយជើងខ្លាំង សង់ផ្ទះស៊ីផ្លូវនៅក្រុងព្រះសីហនុ!

អាយឌីអូឡូជីញ៉ូស

មុននេះបន្តិច ល្ងាចថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៩នេះ លោក ព្រំ សាន ទីប្រឹក្សាក្រសួងព័ត៌មានបានទម្លាយ ជើងខ្លាំង និងបក្សពួកធ្វើសង់ផ្ទះនៅលើផ្លូវ នៅខេត្តព្រះសីហនុ ដោយមានតួនាទីជាប្រធានក្រុមទី៩ និងអ្នកគាំទ្រជាចៅសង្កាត់ ដោយលោកបានរៀបរាប់ថា៖

សូមជម្រាបជូនឯកឧត្តមអភិបាល ខេត្តព្រះសីហនុ​ និងអាជ្ញាធរពាក់ពន្ធ័មេត្តាចាត់វិធានការណ៍ជាបន្ទាន់ ទៅលើបុគ្គលជេីងខ្លាំងមួយរូបឈ្មោះ​ សែនធឿន​ មានតួនាទីជាប្រធានក្រុម​ទី៩​ នៅភូមិ៣​ សង្កាត់លេខ១​ ក្រុងព្រះស៊ីហនុ​ ដែលមានលោកចៅសង្កាត់ជាអ្នកគាំទ្រ​ កំពុងរលោភបំពានសាងសង់ផ្ទះខ្លួនឯងលេីផ្លូវសាធារណះទាំងស្រុង​ ទោះជាអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយអភិបាលរងក្រុងចុះហាមឃាត់អោយផ្អាកការសាងសង់និងរុះរេីចេញ​ចំនួន២លេីករួចមកហេីយ​ ក៏នៅតែគ្មាន ប្រសិទ្ធិភាពទេ​... បុគ្គលនេះនៅតែបំពានដោយសារលោកចៅសង្កាត់លេខ១​ជាមេកេីយ​បានឃុបឃិតគាំទ្រនៅពីក្រោយ​ ។

លោកបានបន្ថែមថា ៖ ជាក់ស្តែងឆ្លៀតឱកាសនាថ្ងៃចុងសប្តាហ៍នេះ និងក្នុងពេលចូលឆ្នាំចិននេះផង​ បុគ្គលនេះបានបំពានលបលួចសាងសង់ចាក់សរសរផ្ទះនៅចំទីតាំងដែលរំលោភទាំងស្រុងលេីផ្លូវនេះយ៉ាងគឃ្លេីន។

 ប្រជាលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋាននៅជិតខាងជុំវិញដែលត្រូវរងប៉ះពាល់មិនអាចប្រេីប្រាស់ផ្លូវបានមានការខឹងសម្បារយ៉ាងខ្លាំងហេីយកំពុងសង្ស័យនឹងរង់ចាំមេីល​ ថាតេីអាជ្ញាធរមានសមត្ថកិច្ចពិតជាមិនអាចចាត់វិធានការណ៍លេីករណីនេះបាន? ទុកអោយបុគ្គលនេះរំលោភបំពានបន្តសង់ផ្ទះបិទលេីផ្លូវសាធារណះតាមអំពេីចិត្តបែបនេះបានយ៉ាងនេះឬ? ? ទីតាំងរំលោភសង់លេីផ្លូវនេះស្ថិតនៅ​ ផ្លូវជាប់របងខាងក្រោយរោងចក្រRCI​ ក្នុងក្រុម៩​ ភូមិ៣​ សង្កាត់លេខ១​ ក្រុងព្រះស៊ីហនុដូចមានរូបប្លង់ខាងក្រោមនេះ។

វីដេអូ៖

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here