មិនធម្មតា! ត្រឹមមេប៉េអឹមខេត្តរតនគិរីសោះ លោក គឹម រស្មី ចែកលុយកូនតូចកូនធំ៥នាក់ សរុប៥០ម៉ឺនដុល្លារអាមេរិក ក្នុងពិធីខួបកំណើតយប់មិញ (មានវីដេអូសម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Wednesday, February 6, 2019

មិនធម្មតា! ត្រឹមមេប៉េអឹមខេត្តរតនគិរីសោះ លោក គឹម រស្មី ចែកលុយកូនតូចកូនធំ៥នាក់ សរុប៥០ម៉ឺនដុល្លារអាមេរិក ក្នុងពិធីខួបកំណើតយប់មិញ (មានវីដេអូសម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី)

អាយឌីអូឡូជីញ៉ូស

ភ្នំពេញៈ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនដឹងស្មានមែន ថាឋានៈត្រឹមតែជាមេប៉េអឹមខេត្តមួយសោះ បែរជាលោក គឹម រស្មី មានលុយចែកកូនៗដល់ទៅ៥០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើតកាលពីយប់មិញ។

បើយោងតាមវិដេអូមួយ ដែលបង្ហោះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគណនីហ្វេសប៊ុកឈ្មោះ Gee Yong គេឃើញលោក គឹម រស្មី បានឡើងឈរលើវេទិកាខួបកំណើត ឈរអមដោយភរិយា និងកូនៗ ហើយលោកបានប្រកាសជាសាធារណៈចែកសែកដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារអាមេរិក សរុប៥០ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់ពួកគេ។

កូនដែលទទួលបានសែក

មិនត្រឹមតែប៉ុណ្ណោះ លោកបានអះអាងជាសាធារណៈថា លោកក៏បានបញ្ជូនកូនទៅរៀនដល់ប្រទេសអ្នកមានសឹង្ហបុរីផងដែរ។ ការនេះ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ចំពោះចំណូលរបស់លោកមេបញ្ជាការប៉េអឹមខេត្តទិសឦសាន គឹម រស្មី ខណៈប្រាក់ខែរដ្ឋត្រឹមតែជាង១លាន ឬ២លានរៀលប៉ុណ្ណោះ។

កូនប៉េអឹមខេត្តរតនគិរី គឹម រស្មី

ចំពោះករណីនេះ មហាជនចោទជាសំណួរថា ទ្រព្យសម្បត្តិ​គាត់​មហិមា​ណាស់​ តើ​គាត់​បាន​មក​ពី​ណា​ ថ្នាក់​ដឹកនាំ​កំពូល​តែងតែ​ចង់ឲ្យ​មាន​សន្តិភាព​ រវាង​ពលរដ្ឋ​នឹង​ពលរដ្ឋ​ ដោយ​ឲ្យ​អ្នក​មាន​ធនធាន​ និង​មាន​អំណាច​ ចុះ​មូលដ្ឋាន ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យមាន​សន្តិភាព​​យូរ​អង្វែង​ តែ​បើ​ម្នាក់​ៗ ​ដូច​លោកមេប៉េអឹមរូប​នេះ ​មក​បង្ហាញ​លុយ​កណ្តាល​ហ្វូង​បែប​នេះ​ តើ​សតិអារម្មណ៍​របស់​ពលរដ្ឋ​ទៅ​ជា​យ៉ាង​ណា​??? អ្នកខ្លះថា ACU អាចធ្វើការស៊ើបអង្កេតបាន។

សូមស្ដាប់សម្ដីដ៏មហិមារបស់មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ក្នុងវិដេអូឃ្លីបខាងក្រោមនេះ៕

ប្រភព៖ campost.news

@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here