នាងចំប៉ីខ្មៅចេញមុខសុំទោស និងចង់ដាក់ទោសអ្នកដែលខោក ខណៈអាចារ្យធំចង់ជួបអ្នកខោក យកធ្វើបងប្អូន - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Tuesday, February 5, 2019

នាងចំប៉ីខ្មៅចេញមុខសុំទោស និងចង់ដាក់ទោសអ្នកដែលខោក ខណៈអាចារ្យធំចង់ជួបអ្នកខោក យកធ្វើបងប្អូន

អាយឌីអូឡូជីញ៉ូស

ករណីចំប៉ីខ្មៅបានផ្ទុះពេញបណ្ដាញសង្គម ក្រោយជេរដៀលខ្មែរ ធ្វើឲ្យបងប្អូនជាច្រើនប្រតិកម្ម និងខឹងសប្បារយ៉ាងខ្លាំង រហូតឈានដល់ការរៀបចំនិតិវិធីប្ដឹងតាមផ្លូវច្បាប់ផងដែរ តែប៉ុន្មានម៉ោងក្រោយមក លោក ហេង យីន ហៅចំប៉ីខ្មីនេះ ក៏បានចេញវីដេអូសុំទោសជាសាធារណៈផងដែរ ដែលខ្លួនទប់កំហឹងមិនជាប់ក្រោយត្រូវគេខោកក្បាលខណៈជិះម៉ូតូតាមទីសាធារណៈ ទើបធ្វើឲ្យមានការផូសជាវីដេអូជេរបែបនេះតែម្ដងទៅ ។

ចំប៉ីខ្មៅ

តាមរយៈវីដេអូនេះ គាត់ថាជាការសុំទោសដោយចេញពីចិត្តមិនមែនសម្ដែងឡើយ ដោយលើកឡើងថាជាការទប់កំហឹងមិនបាន ខណៈមនុស្សធម្មតាតែបែរជាមកវាយគាត់បែបនេះ បើជាមនុស្សមានសតិមិនគ្រប់គា្រន់គាត់មិនខឹងឡើយ ហើយបែរជាអ្នកទាំងអស់គ្នានាំគ្នាលើកទឹកចិត្តដល់អ្នកដែលវាយទៅវិញ។

សូមបញ្ជាក់ផងដែរថា ក្រោយចេញវីដេអូជេរភ្លាម អាចារ្យធំ នគររាជ បាន Live វីដេអូភ្លាមៗផងដែរ ដោយខឹងនឹងការជេរដៀលខ្មែរយ៉ាងនេះ ដោយព្រមចូលគុកជំនួស បើមានអ្នកណាសម្លាប់ចំប៉ីខ្មៅនេះ ហើយនិងស្វែងរកអ្នកដែលបានខោកចំប៉ីខ្មៅមកផឹកទឹកសម្បថធ្វើជាបងប្អូនទៀតផង។

សូមទស្សនាវីដេអូ ៖

អាចារ្យធំ
ហេង​ យិន ហៅ ចំប៉ីខ្មៅ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here