ចប់ សូម្បីនៅហ្គារ៉ាស់សាំង Total ក៏ធ្វើស៊ីភ្ញៀវដែរ ចាប់បានភ្លាមៗតែម្ដងនៅសាខាវត្តភ្នំ (បកស្រាយលម្អិតមាននៅក្នុងវីដេអូ ) - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Sunday, February 3, 2019

ចប់ សូម្បីនៅហ្គារ៉ាស់សាំង Total ក៏ធ្វើស៊ីភ្ញៀវដែរ ចាប់បានភ្លាមៗតែម្ដងនៅសាខាវត្តភ្នំ (បកស្រាយលម្អិតមាននៅក្នុងវីដេអូ )

អាយឌីអូឡូជីញ៉ូស

ផ្ទុះករណីភ្ញាក់ផ្អើលមួយក្រោយបុគ្គលិកចាក់សាក់នៅ ហ្គារ៉ាស់សាំងតូតាល់នៅសាខាវត្តភ្នំ ក្រោយចាក់បន្លំអតិថិជន ដោយអ្នកចាក់សាំងដឹងថាសាំងក្នុងបេនរថយន្តហ្នឹងពេញហើយ ប៉ុន្តែបុគ្គលិកនៅតែធ្វើជាចាក់បន្ត រួចគិតលុយ អស់ថ្លៃ ៣០ដុល្លារ និងឲ្យលុយលីប១ម៉ឺនរៀលបន្ថែមទៀត ប៉ុន្តែក្រោយចាក់រួចប្អូនស្រីម្ចាស់រថយន្តឆ្ងល់កុងទ័រសាំងនៅតែចំណុច (F) ដដែល ទើបបង្កឲ្យមានរឿងផ្ទុះបែបហ្នឹងតែម្ដងទៅ ។ (ខ្លឹមសារលម្អិតមានបកស្រាយនៅវីដេអូខាងក្រោម)

នេះជាសារដែលគាត់បានរៀបរាប់ និងវីដេអូចាប់បានភ្លាមៗ៖

💥សូមជួយShare បន្តផង​ នេះទុកជាមេរៀនដល់បងប្អូនទាំងអស់គ្នា❌​ សូមទោសផងដែលប្រេីពាក្យស្តីខ្លាំងៗនៅក្នុងវីដេអូ​ តែដោយសារតែដំបូងគាត់មិនព្រមទទួលហេីយនៅប្រកែកទេីបធ្វេីអោយខ្ញុំខឹងខ្លាំង🙏🙏🙏 😡😡😡ថ្ងៃនេះជួបរឿងញ័រសាច់ខ្លាំងណាស់ជាមួយអាបុគ្គលិកចាក់សាំងTotal វត្តភ្នំ។ 😤ឡានខ្ញុំទេីបតែមកពីខេត្តហេីយបានចាក់សាំងមួយពេញកុងទ័រសាំងឡេីងកប់ទេីបចូលផ្ទះ​ ស្រាប់តែបងថ្លៃគាត់យកជិះហេីយច្រឡំតែសាំងអស់ក៏បានចូលទៅចាក់ទៀតនៅការ៉ាស់សាំងនោះ។ 🙅ពេលចូលចាក់គាត់ជាស្រីមិនបានចេះសង្កេតកុងទ័រសាំងពីលេខសូន្យទៅទេ​ ស្រាប់តែវាធេីសុីថាចាក់អស់30$​ ហេីយធីបវាអស់10,000៛ទៀត​ ពិតជាគួរអោយក្តៅចិត្តខ្លាំងណាស់​។ ❌សូមបងប្អូនទាំងអស់ធ្វេីការប្រុងប្រយ័ត្ននៅពេលចាក់សាំង​ មិនត្រូវរវល់ធ្វេីអ្វីផ្សេងក្រៅពីមេីលកុងទ័រសាំងទេ​ ប្រយ័ត្នជួបករណីដូច្នេះ😡

វីដេអូបកស្រាយ

កុងទ័រសាំងនៅចំណុច F ពេញ
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here