ប្អូនសម្ដេច ប្រតិកម្មខ្លាំងៗ ៖ ក្រោយមាន UNESCO មកកន្លែងណាក៏ប៉ះ ដី របស់អប្សរាដែរ អ៊ីចឹងមានតែរាស្ត្ររស់លើចុងឈើមុខអង្គរទៅឬ ? - ព័ត៌មានមនោគមវិជ្ជា - Ideology News

Post Top Ad

Friday, February 1, 2019

ប្អូនសម្ដេច ប្រតិកម្មខ្លាំងៗ ៖ ក្រោយមាន UNESCO មកកន្លែងណាក៏ប៉ះ ដី របស់អប្សរាដែរ អ៊ីចឹងមានតែរាស្ត្ររស់លើចុងឈើមុខអង្គរទៅឬ ?

អាយឌីអូឡូជីញ៉ូស

ភ្នំពេញ៖  លោកស្រី ហ៊ុន ស៊ីណាត ប្អូនសម្ដេចតេជោ បុរសខ្លាំងនៃកម្ពុជា បានចេញប្រតិកម្មសារជាថ្មី ដោយសម្តែងការហួសចិត្តចំពោះ អាជ្ញាធរអប្សរា ក្រោយធ្វើសកម្មភាពដេញប្រជាពលរដ្ឋរស់នៅតាំងពីឆ្នា១៩៩៤ ឲ្យចេញពីដោយអះអាងថាជាដី អាជ្ញាធរអប្សរា ដោយលោកស្រីលើកឡើងថាតាំងពីមាន UNESCO  កន្លែងណាក៏ប៉ះដី របស់អប្សរាដែរ ដីកេរ្តិ៍ម៉ែឪ សង់ផ្ទះនៅមិនបាន អ៊ីចឹងមានតែរាស្ត្ររស់លើចុងឈើមុខអង្គរទៅឬ ? យ៉ាងណាៗ។

ក្រោយអាជ្ញាធរឈូសឆាយ
ក្រោយអាជ្ញាធរឈូសឆាយ

នេះបើតាមការសរសេរឆ្លើយតបកាលពីប៉ុន្មានម៉ោងនេះ នៅលើបណ្តាញសង្គមគណនីលោក ព្រំ សាន ដែលជា ទីប្រឹក្សាក្រសួងព័ត៌មាន ផូសជុំវិញករណីអាជ្ញាធរអប្សរាឈួសឆាយ និងបណ្តាញ ប្រជាពលរដ្ឋចេញពីតំបន់ ដែលពួកគេអះអាងថាដីអាជ្ញាធរអប្សរា ៖

 « វាលំបាករាស្ត្រនិយាយថាគាត់មករស់តាំងតែឆ្នាំ១៩៩៤មកម្ល៉េះធ្វើស្រែចំការចុះតាំងពីនោះហេតុអីបានជាអាជ្ញាធរអប្សរាទើបតែមកដេញគាត់ចេញពេលនេះ»។

ប្រជាពលរដ្ឋ

លោកស្រីបានបន្តថា ៖  « សម្ដេច លោក បានអោយ ដីអ្នក សៀមរាប មួយសារមុន  រាប់ពាន់លានដុល្លារ គ្រាន់ តែកាត់អោយមួយលើក ។  ម្ចាស់ថ្លៃអើយក្រោយមាន UNESCO កន្លែងណាក៏ប៉ះដីរបស់អប្សរាដែរកេរ្តិ៍ម៉ែ ឪ ពីមុនមកសង់ផ្ទះនៅមិនបានអញ្ចឹងមានតែរាស្ត្ររស់លើចុងឈើមុខអង្គរទៅឬ ? យ៉ាងណាៗ សូមបងប្អូនកូនក្មួយកុំអាលអស់សង្ឃឹមមានសម្ដេចតេជោ ពិសេស ឯកឧត្តមជា សុផារ៉ា ដែលជាទំនុកចិត្តរបស់សម្ដេចលោកមុខតែជួយរកកន្លែងជូនរាស្ត្រហើយគាត់មិនអាចឲ្យរាស្ត្រដែលរស់ក្រោមដំបូលសន្ដិភាពមួយនេះរស់អត់ដំបូលជ្រកកោនទេ ខ្ញុំជឿជាក់លើឯកឧត្តមជា សុផារ៉ា គាត់មិនមើលនិងភ្នែកទេអោយតែរាស្ត្រនេះដីគាត់ពិប្រាកដនោះ មុខតែមានដំណោះស្រាយមិនខាន »។

ការឈឺឆ្អាល អាណិតអាសូរចំពោះ រាស្ត្រ របស់លោកស្រី ហ៊ុន ស៊ីណាត បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ៣២គ្រួសារ  ឡូត៍ស្ថិតនៅភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអាជ្ញាធរអប្សរាខេត្តសៀមរាបធ្វើសកម្មភាព ឈូសឆាយ ដំណាំ  និងបណ្តេញពួកគាត់ឲ្យចេញពីផ្ទះសម្បែង ដោយអះអាងថាជាដីអាជ្ញាធរអប្សរា។

ពលរដ្ឋអះអាងថាជាដីខ្លួនតាំងពីដើម

ប៉ុន្តែករណីនេះ  លោកស្រីសង្ឃឹមថាសម្តេចបង និងឯកឧត្តមជា សុផារ៉ា គាត់មិនមើលនឹងភ្នែកទេ ឲ្យតែរាស្ត្រនេះដីគាត់ពិតប្រាកដនោះ មុខតែមានដំណោះស្រាយមិនខាន ។

ហើយជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះ មិនអាចសុំការបំភ្លឺពី អាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា បាននៅឡើយទេ៕

ពលរដ្ឋអះអាងថាជាដីខ្លួនតាំងពីដើម
@Ideology.News

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here